ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា ថៃ ១៧គីឡូក្នុងស្រុកជាំក្សាន្ត ត្រូវមន្ទីរសាធារណការខេត្ត ព្រះវិហារធ្វើការជួសជុលថែទាំសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ

14


ព្រះវិហារ៖លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារបានបញ្ជាក់ថានៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារ​ជួសជុល​ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពកៀរសម្រួលផ្លូវក្រាលដីល្បាយថ្ម លើកំណាត់​ផ្លូវខេត្ត2PVH3 មានប្រវែង​១៧គីឡូម៉ែត្រ ជាផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា ថៃ នៅជើងភ្នំប្រាសាទព្រះវិហារ​ ស្ថិតក្នុង​ឃុំ​ស្រអែម​ ស្រុក​ជាំក្សាន្ត​ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន​របស់ប្រជាពលរដ្ឋ និងកងទ័ព មានភាពងាយស្រួល។
លោកប្រធានមន្ទីរបានអំពាវនាវដលើអ្នកដំណើរលើកំណាត់ផ្លូវខាងលើសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង៕

អត្ថបទដែលជាប់ទាក់ទង