ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលរាជធានីបានទៅលើលោក លន់ សុភាព ដែលមានសំលេងឆ្នោតចំនួន២៤ លើ១១សំលេង

50

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋចំនួន ០១រូប ដើម្បីបំពេញ ការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្នុងតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅ ប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណង លើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ការបោះឆ្នោតនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ឧសភាឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដម កេីត ឆែ អភិបាលរងនិងជាតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
គណៈកម្មាធិការនៃការបោះឆ្នោតនាព្រឹកនេះមានចំនួន៣៥លើ៤២រូប ដែលសមាសភាពរបស់គណៈកម្មាធិការនេះ មកពីក្រុមប្រឹក្សារាជធានីភ្នំពេញ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងអង្គការ-សមាគមសង្គមស៊ីវិលជាតិក្នុងស្រុក។
បេក្ខជននៃកាេបោះឆ្នោតនេះមានចំនួន២រូប គឺ១លោកឌី រតនា ទី២លោក លន់ សុភាព។ ចំពោះលទ្ធផលនៃការបោះឆ្នោតបានទៅលើលោក លន់ សុភាព ដែលមានសំលេងឆ្នោតចំនួន២៤លើ១១សំលេង។ដោយលោកឌី រតនា លេខរៀងទី១ទទួលបានតែ១១សំលេង។
គួរបញ្ជាក់ថា៖លោឌី រតនា អាយុ៣៩ឆ្នាំឈរលេខរៀងទី១មានកំរិតវប្បធម៌ ថ្នាក់បតិញ្ញាបត្រជាន់ខ្ពស់«គ្រប់គ្រងនិងផែនការអប់រំ»និងទី២លោកលន់ សុភាព អាយុឆ្នាំ៣៩ឆ្នាំឈរលេខរៀងទី២មានកំរិតវប្បធម៌ថ្នាក់បរិញ្ញាបត្រសង្គមសាស្រ្ត និង មនុស្សសាស្ត្រ និងនិតិសាស្រ្ត៕

អត្ថបទដែលជាប់ទាក់ទង