ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី

25

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។
សូមជម្រាបថា លោក កែវ នាថមុនី ប្រធាននាយកដ្ឋានគតិយុត្តិពាក្យប្ដឹងនិងអន្តរជាតិ នៃអគ្គនាយកដ្ឋានប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ACU បានប្រកាសឃាត់ខ្លួនឧត្តមសេនីយ៍ត្រីនគរបាល សម្បត្តិកុសល កាលពីវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង