ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវថ្មើរជើង (Walk Street)មានអាយុ១៣សប្តាហ៏ទទួលបានការពេញនិយមពីប្រជាពលរដ្ឋកម្ពុជានិងទេសចរបរទេសមកដើរកំសាន្ត រាំលេងកាន់តែច្រើន

38

ភ្នំពេញ៖សំរាប់រាត្រីថ្ងៃអាទិត្យទី១១ ឧសភានេះ នៅលើផ្លូវថ្មើរជើង(Walk Street)អ្វីដែលជាការកត់សំគាល់ មានការប្រគុំតន្ត្រីខ្នាតតូចរបស់ផលឹតកម្មហង្សមាសនិងការសម្ដែងល្ខោនខោល​
រឿង​ រាមកេរ្តិ៍​ ( ដកស្រង់ត្រង់ឈុត​ ចម្បាំងវៃរាពណ៍ ) សម្តែងដោយសិល្បករ​ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ​នៅមុខវត្តឧណ្ណា
លោមខណ្ឌដូនពេញបន្ថែមការទាក់ទាញអ្នកដើរកំសាន្តមកទស្សនាយ៉ាងច្រើន។
នេះបើតាមលោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា៖ សំរាប់សប្តាហ៍នេះ នៅលើផ្លូវថ្មើរជើង(Walk Street)អ្វីដែលថ្មីគឺនៅរាត្រីថ្ងៃអាទិត្យទី១១ ឧសភានេះ មានការប្រគុំតន្ត្រីខ្នាតតូចរបស់ផលឹតកម្មហង្សមាសនិងមានការសម្ដែងល្ខោនខោល​ រឿង​ រាមកេរ្តិ៍​ ( ដកស្រង់ត្រង់ឈុត​ ចម្បាំងវៃរាពណ៍ ) សម្តែងដោយសិល្បករ​ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ​។
ផ្លូវថ្មើរជើង (Walk Street)គិតមកដល់ថ្ងៃទី១១
ឧសភានេះមានអាយុ១៣សប្តាហ៏និងមានរយះពេលជាង៣ខែមកហើយដែលទទួលបានការពេញនិយមពីប្រជាពលរដ្ឋកម្ពុជានិងទេសចរបរទេសមកកំសាន្តនិង មករាំលេង កាន់តែច្រើនឡើងបើទោះបីខែនេះក្រោមភ្លៀងរលឹមខ្លះក្ដីហើយមានប្រជាប្រិយ៏ភាពយ៉ាងខ្លាំងពីមួយសប្តាហ៏ទៅមួយសប្តាហ៏រហូតទទួលបានការកោតសរសើរពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាញឹកញ៉ាប់ដែលបង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តផ្ទាល់ពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ឆ្លងតាមរយះប្រជាប្រិយ៏ភាពយ៉ាងខ្លាំងនៃផ្លូវថ្មើរជើង (Walk Street)នេះដែរបានធ្វើឱ្យរាជធានីភ្នំពេញមួយនេះ ជាប់ចំណាក់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថាជា«ទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី »៕

អត្ថបទដែលជាប់ទាក់ទង