ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីស្នើរឱ្យប្រជាពលរដ្ឋ៣​គ្រួសារ​រងផលប៉ះពាល់នៅមិនទាន់​មក​ទទួល​សំណង​ សូម​រួសរាន់​មកទទួល​សំណង​ ទុក​លទ្ធភាព​ជូន​គណៈកម្មការ​អន្តរក្រសួង​អាច​បន្តអនុវត្ត​គម្រោង​សាងសង់​ស្ពាន​

47

ភ្នំពេញ៖ ឆ្លើយតបនឹងនឹងការលើកឡើងរបស់ពលរដ្ឋ នៅលើបណ្តាញសង្គមដែលថា អាជ្ញាធរ មករុះរើផ្ទះរបស់ខ្លួន ដោយមិនទាន់បានសំណងសមរម្យ ជុំវិញគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោមព្រែកប្រាត្រូវបានអាជ្ញាធរបញ្ជាក់ថា មានប្រជាពលរដ្ឋ៣គ្រួសារ ដែលពុំព្រមទទួលយកសំណង ដោយទាមទារតម្លៃហួសហេតុ ដែលរាជរដ្ឋាភិបាលមិនអាចដោះស្រាយជូនបាន 

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ មានបណ្តាញសង្គម Facebook និង Tik Tok ឈ្មោះ Chhay Vannsean បានបង្ហោះរូបភាព ដោយលើកឡើងថា “គេចង់មករុះរើផ្ទះរបស់ខ្ញុំហើយ ដោយមិនទាន់បានសំណងសមរម្យខាងស្ពានចាក់អង្រែក្រោម ព្រែកប្រា សូមសម្តេចពុក សម្តេចម៉ែ សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ជួយរកយុត្តិធម៌ជូនពួកខ្ញុំផង” ។

តាមរយៈបណ្តាញសង្គម Facebook និង Tik Tok ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បកស្រាយថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់ ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ច-សង្គម រវាងតំបន់ ខាងកើត និងខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏នឹង ក្លាយជាខ្សែផ្លូវវាងដ៏សំខាន់ ក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃនៅចំណុច ស្ពានព្រះមុនីវង្ស។

ផ្ទាំងពាណិជ្ជកម្មអនុវត្តតាមគម្រោងនេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ បានធ្វើការដោះស្រាយផលប៉ះពាល់រួចរាល់បាន ៩៨% ហើយ គឺនៅសល់តែបងប្អូនប្រជាពលរដ្ឋ ចំនួន៣គ្រួសារតែប៉ុណ្ណោះ ហើយកន្លងមកក្រុមការងារ បានអញ្ជើញប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ចំនួន៣គ្រួសារនេះ មកធ្វើការសម្របសម្រួលដោះស្រាយ ផលប៉ះពាល់ជាច្រើនលើកច្រើនសារ ប៉ុន្តែពួកគាត់នៅតែមិនទាន់ទទួលយកសំណង ពីគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ក្នុងនោះមាន ៖ ១/ គ្រួសារ ឈ្មោះ ប៊ូ ឆាយ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ៩៣៩.៣៨០,៥២$ (ប្រាំបួនរយសាមសិបប្រាំបួនពាន់បី រយប៉ែតសិបដុល្លារអាមេរិក និងហាសិបពីរសេន) ២/ គ្រួសារឈ្មោះ ហុក សេងគឹម សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ២.២០៩.៥៤៣,១៥$ (ពីរលានពីររយប្រាំបួនពាន់ប្រាំរយសែសិបបីដុល្លារអាមេរិក និងដប់ប្រាំសេន) និង៣/ គ្រួសារឈ្មោះ ហុក សេងជួរ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ១៧១.៨៣៨,១៩ $ (មួយរយចិត សិបមួយពាន់ប្រាំបីរយសាមសិបប្រាំបីដុល្លារអាមេរិក និងដប់ប្រាំបួនសេន) សំណងផលប៉ះពាល់នេះ ពួកគាត់មិន ព្រមទទួលយក ដោយទាមទារតម្លៃហួសហេតុ ដែលរាជរដ្ឋាភិបាលមិនអាចដោះស្រាយជូនបាន៕

អត្ថបទដែលជាប់ទាក់ទង