ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វត្តព្រៃចាន់នៅភូមិព្រៃចាន់ក្បែរទីកន្លែងដែលយោធាថៃរាយបន្លាលួសរំលោភយកដីទទួលបានបរិស័ទខ្មែរមកច្រើនជាងរាល់ឆ្នាំ

95

បន្ទាយមានជ័យ៖នៅបិណ្ឌទី១៤ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរប្រជាពលរដ្ឋពីគ្រប់ទឹកទី បានចូលទៅកាន់វត្តសុវណ្ណសិក្ខារាម ហៅ វត្តព្រៃចាន់ ស្ថិតភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានទីតាំងប្រហែលតែ១គីឡូម៉ែត្រប៉ុណ្ណោះ ពីការរាយបន្លាលួសរបស់យោធាថៃ ក្នុងបំណងបំពានទឹកដីកម្ពុជា។

ព្រះតេជគុណ ញ៉ិល ឌី ព្រះចៅអធិការវត្តព្រៃចាន់ មានសង្ឃដីកាថា ចាប់តាំងពីថ្ងៃទី១៨ ខែកញ្ញាមក ពុទ្ធបរិស័ទខ្មែរមកគ្រប់ទិសទី បានមកចូលកាន់វត្តនេះ ដែលចំនួនច្រើនជាងរាល់ឆ្នាំ និងច្រើនជាងសព្វមួយដង។ ព្រះតេជគុណ បានបញ្ជាក់ថា ពុទ្ធបរិស័ទមិនត្រឹមតែនៅចំណុះជើងវត្តប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីតំបន់ និងខេត្តផ្សេងៗមានដូចជា បន្ទាយមានជ័យ ក្រុងសិរីសោភ័ណ្ឌ ខេត្ត សៀមរាប និងខេត្តមួយចំនួនទៀតផងដែរ។ ការណ៍ដែលប្រជាពលរដ្ឋមកកាន់វត្តនេះច្រើន ដោយសាររដូវនេះជារដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរផង និងស្របពេលដែលនៅតាមបន្ទាប់ព្រំដែន ត្រូវបានយោធាថៃដោយការរាយបន្លាលួស រំលោភយកដីប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន៕

អត្ថបទដែលជាប់ទាក់ទង