ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញទីប្រក្សារាជរដ្ឋាភិបាលម្នាក់ស្លាប់ក្នុងឡានមានជើងប្រឡាក់ភក់ពេលឡានជាប់ផុងម្នាក់ឯងនៅខណ្ឌសែនសុខ

88

ភ្នំពេញ៖ឯកឧត្ដម ហែម ប្រសើរ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានបាត់បង់ជីវិតក្នុងរថយន្ដពេលកំពុងជាប់ផុងម្នាក់ឯង ដោយសារគាំងបេះដូង នៅចំណុចដីស្រែមួយកន្លែងស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបង្កការភ្ញាក់ផ្អើលនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង២២៖១០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ អ្នកផ្ទះជនរងគ្រោះ បានទទួលទូរស័ព្ទពីជនរងគ្រោះប្រាប់ថា រថយន្តជាប់ផុងដី។ ក្រោយមកជនរងគ្រោះ បានទំនាក់ទំនងតាមលេខទូរស័ព្ទនៅលើរបងដីឡូតិ៍នៅក្បែរកន្លែងកើតហេតុ តែម្ចាស់់ទូរស័ព្ទប្រាប់ថា ខ្លួនមិននៅភ្នំពេញទេឲ្យទំនាក់ទំនងទៅក្រុមកាងារខ្លួនទៅ ហើយម្ចាស់លេខទូរស័ព្ទបានទំនាក់ទំនងទៅក្រុមការងារខ្លួនថា បើជនរងគ្រោះសុំក្ដារគាស់កង់រថយន្តឲ្យជនរងគ្រោះខ្ចីយកទៅប្រើផង។

លុះនៅវេលាម៉ោងដឹងកើតហេតុ ស្រាប់មានមនុស្សប្រទះឃើញជនរងគ្រោះស្លាប់ នៅក្នុងរថយន្តនៅកន្លែងកើតហេតុ ទើបផ្ដល់ដំណឹងឲ្យសមត្ថកិច្ច។ ផ្អែកតាមការពិនិត្យរបស់សមត្ថកិច្ចបានរកឃើញថា ពិនិត្យកន្លែងកើតហេតជាដីផ្លូវទាល់មានទឹកលិច នៅចំងាយពីផ្លូវបេតុងខាងលើប្រវែង១,៥០គីឡូម៉ែត្រ ឃើញមានរថយន្ត១គ្រឿងម៉ាកLEXUS RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2L-8047 បានធ្លាក់ផ្លូវចូលទៅក្នុងដីស្រែលិចទឹក ក្បាលរថយន្តចេញកង់ទាំង៤ជាប់ផុងដីភក់ ស្ថានភាពកង់រុលឡើងពីដីលិចទឹក, ទ្វាចំហៀងខាងស្តាំបើកចំហរ កូនសោរកាច់បើក ចង្កៀងខាងមុខបើកភ្លើង ម៉ាស៊ីនត្រជាក់បើក, នៅលើកៅអីខាងមុខចំហៀងខាងស្តាំ មានសាកសពមនុស្សប្រុសម្នាក់ស្លាប់ខ្នងផ្អែកនិងកៅអី ពាក់អាវយឺតដៃខ្លី ស្លៀកខោជើងខ្លី ជើងខោទាំងសងខាងមានស្នាមដានទឹក ប៉ុន្ដែមានសភាពស្ងួត ហើយជាប់ស្មៅ បាត់ជើងទាំងសងខាងមានប្រឡាក់ភក់។

នៅចំងាយពីរថយន្តប្រវែង២៥០ម៉ែត្រ ឃើញមានស្លាកលេខបាញ់ថ្នាំងពណ៌សជាលេខទូរស័ព្ទជាប់នឹងរបងផ្ទះកំពុងសាងសង់, នៅលើដីមុខរថយន្តមានស្បែកជើងស៊កជ័រ១គូប្រឡាក់ភក់, ហើយនៅលើទឹកជាប់រថយន្តមានឈើចំនួន៣ដើម អណ្ដែតជាប់រថយន្ត។ នៅលើដីក្បែររថយន្តមានស្នាមដានកងរថយន្តនៅលើស្មៅ។ ការសន្និដ្ឋានរបស់មន្ដ្រីកោសល្យវិច្ច័យ ស្លាប់អាចបណ្ដាលមកពីជំងឺបេះដូង៕

អត្ថបទដែលជាប់ទាក់ទង