ក្រុម (IOT) ចុះពិនិត្យទីតាំងនៅភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅដើម្បីផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់
បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំង ជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ ចូលជាធរមាន៕

