ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមហ៊ុន ម៉ានី៖ខ្ញុំពិតជាមានក្តីរំភើប បានឃើញការគាំទ្ររបស់លោកយាយលោកតា អ៊ំ ពុកម៉ែ មាមីង បងប្អូន ចំពោះកម្មវិធីខ្មែរធ្វើបាននិងការគាំទ្រចំពោះផលិតផលក្នុងស្រុក

65

ភ្នំពេញ៖មោទនភាព ក្តីរំភើប និងការជឿជាក់បានបង្កប់ក្នុងស្នាមញញឹមរបស់បងប្អូនដែលបានមកចូលរួមពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក»។ ក្នុងនាមក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលជាអ្នករៀបចំ និងជំនួសមុខឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាដៃគូសហការរៀបចំ ព្រមទាំងដៃគូឧបត្ថម្ភ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានថ្លែងថាខ្ញុំ

ពិតជាមានក្តីរំភើប ដែលបានឃើញការគាំទ្ររបស់លោកយាយលោកតា អ៊ំ ពុកម៉ែ មាមីង បងប្អូន ចំពោះកម្មវិធី ក៏ដូចជាចំពោះផលិតផលក្នុងស្រុក។ ការគាំទ្រនេះគឺជាកម្លាំងជំរុញទឹកចិត្តដល់យើងខ្ញុំក្នុងការបន្តរៀបចំព្រឹត្តិការណ៍ដែលបំផុសស្មារតីរួបរួម និងសាមគ្គីរបស់កូនខ្មែរគ្រប់រូប គ្រប់មជ្ឈដ្ឋានដើម្បីបង្ហាញស្មារតីមោទនភាពជាតិ។

តាមរយៈកម្មវិធីនេះ សាធារណជននឹងបានឃើញនូវភាពសំបូរបែប នៃផលិតផលក្នុងស្រុកដែលត្រូវបានផលិតដោយសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់កូនខ្មែរដែលបានខិតខំសិក្សា ស្រាវជ្រាវ និងសំរិតសំរាំងចេញជាផលិតផលសម្រាប់ទីផ្សារ។ មិនតែប៉ុណ្ណោះ ជារៀងរាល់ថ្ងៃ កម្មវិធីក៏មានកិច្ចពិភាក្សាដែលប្រមូលផ្តុំដោយវាគ្មិនពិសេសៗ នៅក្នុងវិស័យផ្សេងៗដែលនឹងពិភាក្សាលើប្រធានបទដ៏មានសារៈសំខាន់ជាច្រើន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានសូមអញ្ជើញ លោកយាយលោកតា អ៊ំ ពុកម៉ែ មាមីង បងប្អូន មកចូលរួមទស្សនាកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» រៀបចំឡើងរយៈពេល ៣ថ្ងៃពីថ្ងៃទី២៦រហូតដល់ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ពីម៉ោង ០៩:០០ ដល់ម៉ោង ០៩:០០ យប់៕

អត្ថបទដែលជាប់ទាក់ទង