ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ៖”ការកសាងខេត្តព្រះវិហារមួយឱ្យរីកចម្រើនគឺយើងទាំងអស់គ្នាជាឆ្អឹងខ្នង”

108

ព្រះវិហារ៖នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥, ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងដាក់ចេញទិសដៅបន្ត ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, ព្រមទាំងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោកសំ លាងទ្រី ថ្ងៃនេះ។

 ក្នុងកិច្ចប្រជុំបានផ្ដោតសំខាន់លើសមិទ្ធផល និងទិសដៅបន្ត៖១. សមិទ្ធផលសម្រេចបាន

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់និងក្រុមការងារគ្រប់លំដាប់ថ្នាក់បានខិតខំបម្រើប្រជាពលរដ្ឋ និងសម្រេចបានស្នាដៃគួរឲ្យកត់សម្គាល់។ ក្រុមការងារបានអនុវត្តខ្ជាប់ខ្ជួនតាមសេចក្តីណែនាំលេខ ០៤ សណន ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣, ចុះសួរសុខទុក្ខប្រជាពលរដ្ឋ, ពិនិត្យស្ថានភាពភូមិសាស្ត្រតាមព្រំដែន, និងចុះជួបប្រជាពលរដ្ឋព្រមទាំងកងកម្លាំងឈរជើងនៅតាមព្រំដែន និងនៅក្នុងមណ្ឌលសុវត្ថិភាពប្រជាជនភៀសសឹកទាំង ១៥ទីតាំងក្នុងខេត្ត។

២. ការណែនាំបន្ថែមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់នៅក្នុងកិច្ចប្រជុំបានណែនាំដល់ក្រុមការងារ និងអាជ្ញាធរទាំងអស់ត្រូវបន្តអនុវត្ត គោលនយោបាយអាទិភាពទាំង ៦ និងវិធានការគន្លឹះទាំង ៥ របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។

-យកចិត្តទុកដាក់ជួយ ប្រជាពលករដែលវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋរងគ្រោះដោយសង្គ្រាម ដោយសហការជាមួយក្រសួងការងារ និងមន្ទីរការងារខេត្ត ដើម្បី ស្វែងរកការងារធ្វើ ជូនពួកគេ។

ឯកឧត្ដមបានសង្កត់ធ្ងន់ថា៖ “ការកសាងខេត្តព្រះវិហារមួយគឺយើងទាំងអស់គ្នាជាឆ្អឹងខ្នង”។ ឯកឧត្ដមបានអំពាវនាវឲ្យមន្ត្រីទាំងអស់ រួមចិត្តរួមកាយធ្វើការងារសម្រាប់ប្រជាជន ព្រោះ ការលំបាករបស់ប្រជាជនគឺជាកង្វល់ដែលយើងទាំងអស់គ្នាត្រូវតែដោះស្រាយ។ ត្រូវរួមគ្នាធ្វើតែ អំពើល្អ ហើយឯកឧត្ដមបានដាស់តឿនមិនឲ្យយកជំនាញទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនឡើយ។

ក្នុងឱកាសនោះក៏មានការប្រកាសតែងតាំង និងផ្លាស់ប្ដូរភារកិច្ចហើយក៏មានការប្រកាសតែងតាំង និងផ្លាស់ប្តូរភារកិច្ចប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំនួន ៣ រួមមាន៖លោកឧត្តមសេនីត្រីយ៍ កង សៅគុណ (មេបញ្ជាការកងរាជអាវុធហត្ថខេត្ត) ជាប្រធានក្រុមការងារ ស្រុកជ័យសែន។

ទី២លោក សំ លាងទ្រី (ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ)ជាប្រធានក្រុមការងារស្រុកឆែប និងមានលោក ឃិត សុធារ៉ា ជាអនុប្រធានអចិន្ត្រៃយ៍)។លោក ឈ កក្កដា (អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល) ជាប្រធានក្រុមការងារ ស្រុកសង្គមថ្មី។

គួរបញ្ជាក់ថា៖លោក សំ លាងទ្រី ក្នុុងអណត្តិទី៦និងទី៧ ទៅជាប្រធានក្រុមការងារស្រុកសង្គមថ្មីហើយលោកក៏ធ្លាប់ធ្វើជាប្រធានក្រុមការងារស្រុកឆែបកាលពីអណ្តតិទី៥ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង