គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ញ្ញត្តិបន្ទាន់លើកទី២ទៅ UN ដើម្បីជំរុញឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ដែលចាប់ខ្លួនដោយខុសច្បាប់
ភ្នំពេញ៖គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញញ្ញត្តិបន្ទាន់លើកទី២ ជូនចំពោះលោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីជំរុញឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ដែលយោធាថៃ ចាប់ខ្លួនដោយខុសច្បាប់។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់សាជាថ្មី ចំពោះញត្តិបន្ទាន់ របស់ គ.ស.ម.ក. ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់ ការប្រព្រឹត្តមិនគប្បី និងការធ្វើ មាតុភូមិនិវត្តន៍កងទ័ពកម្ពុជាតែចំនួន២នាក់ ត្រឡប់មកវិញ ក្នុងចំណោម២០នាក់ ដោយយោធាថៃ។ គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈ ៦៥ថ្ងៃហើយ ដែលកងទ័ពកម្ពុជាចំនួន ១៨នាក់ ត្រូវបានឃុំខ្លួនដោយយោធាថៃ ក្រោយពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជានិងប្រទេសថៃ ចូលជាធរមាននៅពាក់កណ្តាលយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
គ.ស.ម.ក. មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារការបន្តរការឃុំខ្លួនដោយខុសច្បាប់នេះ បាននាំឱ្យមានការ រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការហាមឃាត់ការឃុំខ្លួនតាម ទំនើងចិត្ត ដោយសិន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ។ ក្រុមគ្រួសាររបស់កងទ័ពកម្ពុជាទាំង ១៨ នាក់ ដែលត្រូវ បានឃុំខ្លួន កំពុងទទួលរងនូវភាពសោកសៅ។ ពេលវេលាកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយគ្មានដំណឹងពីមនុស្ស ជាទីស្រឡាញ់របស់ខ្លួន នាំឱ្យពួកគាត់មានការឈឺចាប់ ភ័យខ្លាច និងទុក្ខព្រួយក្នុងចិត្តជានិច្ច។
ម្តាយ ឪពុក ប្រពន្ធ និងកូនៗពួកគាត់ កំពុងទទួលរងនូវភាពទុក្ខព្រួយ មិនអាចសម្រាន្តលក់ និងព្រួយបារម្ភគ្រប់ពេល ព្រោះមិនដឹងឱ្យ ប្រាកដថា មនុស្សជាទីស្រឡាញ់របស់ខ្លួន មានសុវត្ថិភាព នៅមានជីវិត ឬការប្រព្រឹត្តដោយមនុស្សធម៌ ឬយ៉ាងណា។ សំឡេងសាមគ្គីភាពរបស់ពួកគាត់ បង្កើតឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់ សម្រាប់ក្តីមេត្តា ភាពយុត្តិធម៌ និងការយកចិត្ត ទុកដាក់របស់ឯកឧត្តម ដើម្បីធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង ១៨រូប ដោយសុវត្ថិភាព។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា៖ «កង្វះខាតសកម្មភាពជាក់ស្តែង និងទាន់ពេលវេលា អាចនឹងត្រូវបកស្រាយថា ជាការយល់ស្រប ឬការព្រងើយកន្តើយ ចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងខូចកិត្តិយសរបស់កងទ័ពកម្ពុជានោះទេ ថែមទាំងបង្កើតគម្រូអាក្រក់ចំពោះការរួចផុតពីទោសទណ្ឌ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធិភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិ ចុះខ្សោយផងដែរ»។
គ.ស.ម.ក. សិទ្ធិមនុស្ស (OHCHR) ដែលមានអាណត្តិក្នុងការលើកកកម្ពស់និងការការពារសិទ្ធិមនុស្ស ទំនាក់ទំនងជាបន្ទាន់ជាមួយនឹងរាជរាដ្ឋាភិបាលប្រទេសថៃ ដើម្បីធានាដល់ការដោះលែងដោយឥតលក្ខខណ្ឌ និងធ្វើមាតុភូមិនិវត្តន៍ កងទ័ពកម្ពុជាទាំង ១៨នាក់ ស្របតាមច្បាប់អន្តរជាតិ។ សូមគោរពស្នើសុំការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក
គ.ស.ម.ក. សូមគូសបញ្ជាក់ថា កង្វះខាតសកម្មភាពជាក់ស្តែង និងទាន់ពេលវេលាអាចនឹងត្រូវបកស្រាយថា ជាការយល់ស្រប ឬការព្រងើយកន្តើយ ចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងខូចកិត្តិយសរបស់កងទ័ពកម្ពុជានោះទេ ថែមទាំងបង្កើតគម្រូអាក្រក់ចំពោះការរួចផុតពីទោសទណ្ឌ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធិភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិ ចុះខ្សោយផងដែរ។
ហេតុដូចនេះ យើងសូមជំរុញឱ្យ OHCHR ដោះស្រាយបញ្ហានេះជាបន្ទាន់ ហើយគាំទ្រកម្ពុជា ក្នុងការស្នើឱ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនេះ។ គ.ស.ម.ក. មានក្តីរំពឹងលើការចូលរួមរបស់លោកក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌អន្តរជាតិ និងយុត្តិធម៌ សម្រាប់ជនរងគ្រោះនៃអំពើខុសច្បាប់បែបនេះ៕

