ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការចំណាយលុយក្រៅផ្លូវការឬលុយធីបត្រូវបានកាត់បន្ថយស្ទើរទាំងស្រុងនៅតាមព្រលានយន្តហោះកម្ពុជា

92

ភ្នំពេញ៖ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យអាកាសចរស៉ីវិល បានអះអាងថា បច្ចុប្បន្ននេះ ការចំណាយប្រាក់ក្រៅផ្លូវការ ឬការឱ្យលុយធីបទៅអ្នកបម្រើការងារនៅតាមព្រលានយន្តហោះក្នុងប្រទេសកម្ពុជា ត្រូវបានកាត់ស្ទើទាំងស្រុង ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្តល់នូវសេវាសាធារណៈ និងតម្លាភាពក្នុងព្រលានយន្តហោះ។

ឯកឧត្ដមបានគូសបញ្ជាក់ថា ការចំណាយប្រាក់ក្រៅផ្លូវការ ឬការឱ្យលុយធីបទៅអ្នកបម្រើការងារនៅតាមព្រលានយន្តហោះ កន្លងមកមានច្រើនករណី និងជារឿងចៀសមិនបាន ដោយពេលខ្លះមានការស្ម័គ្រ ឱ្យនិងទទួលពីភាគីទាំងពីរ។

ប៉ុន្តែយ៉ាងនេះក្តីបច្ចុប្បន្ននេះ ករណីនេះគឺត្រូវបានកាត់បន្ថយស្ទើតែទាំងស្រុង ហើយបើទោះបីជាពេលខ្លះភ្ញៀវដាក់លុយក្នុងលិខិតឆ្លងដែនឱ្យក៏ដោយ លុយនោះនឹងត្រូវបានបដិសេដ និងផ្ទេរទៅឱ្យភ្ញៀវវិញ។ ការធ្វើបែបនេះ គឺដើម្បីតម្លាភាពនៅក្នុងព្រលានយន្តខ្មែរ ខណៈបច្ចុប្បន្ន រដ្ឋាភិបាល បាននិងកំពុងពង្រឹង និងពង្រីក អភិបាលកិច្ចនៅតាមព្រលានយន្តហោះក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្តល់នូវសេវាសាធារណៈ។

ឯកឧត្ដមបញ្ជាក់បន្ថែមថា «អ្វីដែលយើងធ្លាប់លឺគឺជារឿងចាស់ ប៉ុន្តែរឿងថ្មីគឺយើងកំពុងតែធ្វើឱ្យប្រសើរឡើង និងធ្វើមិចឱ្យកាន់តែមានតម្លាភាព ក្នុងការទទួលយកកម្រៃក្រៅផ្លូវការនេះ»

អត្ថបទដែលជាប់ទាក់ទង