ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារមន្ទីរសាធារណការខេត្តព្រះវិហារចុះអនុវត្តសកម្មភាពថែទាំជាប្រចាំ កាត់ស្មៅ និង សម្អាតរុក្ខជាតិ លើកំណាត់ផ្លូវជាតិសំខាន់ៗក្នុងភូមិសាស្ត្រខេត្ត

115

ព្រះវិហារ៖នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥

ក្រុមការងារបច្ចេកទេស ថែទាំផ្លូវថ្នល់ប្រចាំ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះអនុវត្តសកម្មភាព ថែទាំជាប្រចាំ (Routine Maintenance) លើកំណាត់ផ្លូវជាតិសំខាន់ៗក្នុងភូមិសាស្ត្រខេត្ត។

លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារឱ្យដឹងថា៖  ការងារនេះ បានផ្តោតលើការ កាត់ស្មៅ និង សម្អាតរុក្ខជាតិ ដែលដុះរំលោភលើ ដីចំណីផ្លូវ (Right-of-Way) នៃកំណាត់ផ្លូវជាតិលេខ ៦២ ចាប់ពី គីឡូម៉ែត្រទី ៨២+៣០០ (គ.ម៨២+៣០០) ភូមិអូរត្រលោក ឃុំរមទម ស្រុករវៀង រហូតដល់ គីឡូម៉ែត្រទី ២៣៧+៧៦០ (គ.ម២៣៧+៧៦០) តំបន់ជើងភ្នំប្រាសាទព្រះវិហារ ស្រុកជាំក្សាន្ត ប្រវែងសរុប៖ ១៥៥.៤៦ គីឡូម៉ែត្រ។ លោកបន្តថា៖ក្រុមការងារបានប្រើប្រាស់ ម៉ាស៊ីនកាត់ស្វ័យប្រវត្តិ ដើម្បីធានាបាននូវភាពរហ័សទាន់ចិត្ត និងគុណភាពការងារតាម លក្ខណបច្ចេកទេសថែទាំផ្លូវថ្នល់។

លោកប្រធានបន្តទៀតថា៖ការសម្អាតបរិវេណផ្លូវជួយ បង្កើនគម្លាតមើលឃើញ (Sight Distance) ជូនអ្នកបើកបរ ជាពិសេសនៅតាមផ្លូវកោង ឬចំណុចដែលរុក្ខជាតិអាចបាំងផ្លាកសញ្ញាចរាចរណ៍។ នេះជាផ្នែកសំខាន់នៃការកាត់បន្ថយហានិភ័យគ្រោះថ្នាក់។

ការកាត់បន្ថយរុក្ខជាតិដែលដុះជាប់ ឬរំលោភលើទ្រូងផ្លូវ ជួយ ទប់ស្កាត់ការជ្រៀតចូលនៃឬស ដែលអាចបណ្តាលឱ្យមានការ ប្រេះបែក ឬ ខូចខាត ដល់ស្រទាប់ថ្នល់ (ជាពិសេសចិញ្ចើមផ្លូវ និងប្រព័ន្ធបង្ហូរទឹក)។-ថែរក្សា ប្រព័ន្ធលូ និងប្រឡាយរំដោះទឹក នៅសងខាងផ្លូវឱ្យដំណើរការល្អ ដោយមិនមានស្មៅឬកករុក្ខជាតិរាំងស្ទះ ដែលអាចបង្កជាជំនន់ ឬការដក់ទឹកលើទ្រូងផ្លូវពេលមានភ្លៀងធ្លាក់ខ្លាំង។-ធានាថាផ្លូវមានសោភ័ណភាពល្អ អនាម័យ និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលធ្វើដំណើរឆ្ពោះទៅកាន់ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ចំពោះការរំខានបន្តិចបន្តួចក្នុងអំឡុងពេលក្រុមការងារកំពុងបំពេញភារកិច្ច និងចូលរួម គោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿនកំណត់ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ៕

អត្ថបទដែលជាប់ទាក់ទង