ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

98

លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាមួយក្រុមអញ្ជើញមកទស្សនាការប្រគំតន្ត្រីសប្បុរសធម៌ ទ្រទ្រង់ជនភៀសសឹក នៅផ្លូវថ្មើរជើង Walk Streetនិងបានបរិច្ចាគចូលរួមមូលនិធិ

ភ្នំពេញ៖ក្រុមអ្នកឧកញ៉ា ដឹកនាំដោយអ្នកឧកញ៉ាគិត ម៉េងរួមជាមួយលោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា លី ហុង និងឧកញ៉ា ថៃ ស៊ាង ដែលបានអញ្ជើញមកទស្សនាការប្រគំតន្ត្រីសប្បុរសធម៌ ទ្រទ្រង់ជនភៀសសឹក របស់សមាគមសិល្បៈករខ្មែរ និងបានបរិច្ចាគចូលរួមមូលនិធិថែមទៀត នៅពេលមកទស្សនាផ្លូវថ្មើរជើង Walk Street កាលពីរាត្រីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។

នៅរាត្រីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះក៏មានការប្រគំតន្ត្រីរបស់សមាគមសិល្បករខ្មែរផងដែរ។

ឯកឧត្ដមហួត ហៃអភិបាលរងរាជធានីភ្នំពេញដែលប្រចាំការនៅផ្លូវថ្មើរជើង Walk Street បានលើកឡើងថា៖តិចច្រឡំបុណ្យអុំទូកចុះ ផ្លូវថ្មើរជើងចតុមុខស្មោះ ថ្ងៃអាទិត្យ ទី០៥ ខែតុលា ឆ្នាំ២០២៥។សូមជូនពរបងប្អូនប្រជាពលរដ្ឋមាន សុខភាពល្អ  សប្បាយរីករាយក្រោមម្លប់សន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង