គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករាប្រជុំដេីម្បីត្រួតពិនិត្យពង្រឹងសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់របៀបរៀបរយ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ
ភ្នំពេញ៖នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋបាលខណ្ឌ៧មករាបានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករាប្រចាំខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ថេង សុថុលអភិបាល នៃគណៈអភិបាលខណ្ឌ៧មករានិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករាដេីម្បីត្រួតពិនិត្យពង្រឹងសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់របៀបរៀបរយ ភូមិ សង្កាត់ មានសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ។
លោក ថេង សុថុល ខណៈដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានណែនាំអាជ្ញាធរ គ្រប់សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចក្នុងខណ្ឌបន្តយកចិត្តទុកដាក់ការពង្រឹង សន្តិសុខក្នុងមូលដ្ឋានឱ្យបានល្អពិសេសធ្វើឱ្យភូមិ សង្កាត់ មានសុវត្ថិភាព ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌ, លោក អធិការ អធិការរង នគរបាលខណ្ឌ, លោកមេបញ្ជាការន៨ងមេបញ្ជាការរង កងរាជអាវុធហត្ថខណ្ឌ, លោកគណៈនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យទាំងអស់, លោក-លោកស្រី ចៅសង្កាត់ទាំង៨, លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៨ លោក-លោកប្រធានផ្សារក្នុងខណ្ឌ៕

