ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាអបអរសាទរប្រទេសកម្ពុជាជាប់លេខ៥លើពិភពលោកជា «ប្រទេសមានភាពរួសរាយនិងរាក់ទាក់បំផុត»

119

ភ្នំពេញលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានជាប់លេខ៥ លើពិភពលោក ជា «ប្រទេសមានភាពរួសរាយ និងរាក់ទាក់បំផុត» បើយោងតាម Condé Nast Traveler 2025 Readers’ Choice Awards ។

តាមរយៈបណ្តាញសង្គម Facebook នាយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះលោក Wang Wenbin បានថ្លែងដូចនេះថា «អបអរសាទរកម្ពុជា! លេខ 5 លើចំណាត់ថ្នាក់ជា «ប្រទេសមានភាពរួសរាយ និងរាក់ទាក់បំផុត»បើយោងតាម Condé Nast Traveler 2025 Readers’ Choice Awards»។

សូមបញ្ជាក់ដែរថា យោងតាម Condé Nast Traveller 2025 Readers’ Choice Awards បានឱ្យដឹងថា ប្រទេសដែលមានភាពរួសរាយ និងរាក់ទាក់បំផុតលើពិភពលោក រួមមាន កេនយ៉ា លេខ១, បាបាដូស លេខ២, ម៉ិកស៊ិក លេខ៣, ប៊ូតាន លេខ៤, កម្ពុជា លេខ៥, វៀតណាម លេខ៦, ឈីលី និង ម៉ូរីស លេខ៧, សីស្ហែល និងថៃ លេខ៨៕

អត្ថបទដែលជាប់ទាក់ទង