ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងនាវាចម្បាំងចិន២គ្រឿង នាំនាវិក១២០៧នាក់ចូលចតនៅកំពង់ផែស្វយ័តព្រះសីហនុ

92

ព្រះសីហនុ៖នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ចំនួន ២គ្រឿងបានចូលសំចតក្នុងកំពង់ផែស្វយ័តខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាពនៅវេលាម៉ោង ១០៖០០នាទី ថ្ងៃទី ១០ ខែតុុលា ២០២៥ ។ នាវានេះ មានឈ្មោះថា QI JIGUANG (PLANS 83) ដឹកនាំមេបញ្ជាការនាវា វរនាវីឯក FENG LIANG។ នាវនេះ ជាប្រភេទនាវាហ្វឹកហ្វឺន ដែកមានទម្ងន់ផ្ទុក ៩ពាន់តោន បណ្ដោយ ១៦៥.៣ម៉ែត្រ ទទឹង ២២.២ ម៉ែត្រ  ជម្រៅទឹក ៦.៦ ម៉ែត្រ អាចបើកបក្នុងល្បឿន 22 knots។

ចំណែកនាវាទី២ ឈ្មោះ YIMENG SHAN (PLANS 988) ដឹកនាំដោយមេបញ្ជាការនាវា វរនាវីឯក NIU ZHIYONG ។ នាវានេះ ជាប្រភេទនាវាបុកច្រាំង អាចទម្ងន់ផ្ទុក២៥០០០តោន មានបណ្ដោយ ២១០ម៉ែត្រ ទទឹង ២៨ម៉ែត្រ  ជម្រៅទឹក ៧ម៉ែត្រ អាចបើកបក្នុងល្បឿន 25 knots។ 

តាមការគ្រោងទុកនេះនាវាទាំងពីរគ្រឿងនេះ នឹងសំចតរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែតុលា នេះ រហូតដល់ថ្ងៃទី១៤ ក្នុងនោះគណៈប្រតិភូនាវានឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ហើយនាយទាហាន និងនាវិកកងទ័ពជើងទឹកចិន នឹងចូលរួមសកម្មភាពវប្បធម៌ កីឡា ទស្សនាទីក្រុងព្រះសីហនុ ក្រុងភ្នំពេញ ព្រះបរមរាជវាំង សារមន្ទីរជាតិ ផ្សារអុីអន១ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បញ្ជាការដ្ឋានកោះឆ្នេរ និងអង្គភាពយោធានានា៕

អត្ថបទដែលជាប់ទាក់ទង