ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកការងារ មន្ត្រីនគរបាលចំនួន៥រូបនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបើកផ្លូវឱ្យតលាការ បន្តនីតិវិធីតាមផ្លូវច្បាប់ 

62

ភ្នំពេញ៖យោងតាមប្រកាសស្តីពីការផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ។យោងតាមសំណើរបស់អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្រេចត្រូវបានផ្អាកការងារ ដោយផ្អាកប្រាក់បៀវត្សបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលចំនួន៥រូប ខែ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកផ្លូវឱ្យតលាការ បន្តនីតិវិធីតាមផ្លូវច្បាប់ ដូចមានឈ្មោះខាងក្រោម៖

១- វរសេនីយ៍ត្រីព្រីម ដែន អត្តលេខ ៧៤១៨០ មេបញ្ជាការរងធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១០. ខែតុលា ឆ្នាំ២០២៥

២- វរសេនីយ៍ត្រី ព្រំ ភរ អត្តលេខ ៣៥៨៨៥ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក

៣- អនុសេនីយ៍ទោ កុំ ចំរើន អគ្គលេខ ៩២១៨២ មន្ត្រី

៤- ពលបាលត្រី ត្រឹម ឌុន អត្តលេខ ៩២៥៥១ មន្ត្រី។

ប្រការ២ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានផ្អាកចាប់ពីខែមករា ឆ្នាំ២០២៦ រហូតដល់មានការសម្រេចជាថ្មី។

ប្រការ៣បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សានិង គណៈអភិបាលខេត្តបន្ទាយមានជ័យ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋាន គោលនយោបាយ ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

អភិសន្តិបណ្ឌិត ស សុខា

អត្ថបទដែលជាប់ទាក់ទង