ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្បួនរថយន្តដឹកឧបករណ៍បំពងសំឡេងរបស់ថៃ ដឹកយកមកចាក់រំខានដំណេកប្រជា​ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ

99

បន្ទាយមានជ័យ៖នេះជាក្បួនរថយន្តដឹកឧបករណ៍បំពងសំឡេងរបស់ថៃ ដឹកយកមកចាក់រំខានដំណេកប្រជា​ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ។ រថយន្តដឹកឧបករណ៍បំពងសំឡេង ត្រូវបាននាំមុខរថយន្តបើកផ្លូវរបស់ប៉ូលិសថៃ ដែលជាការបង្ហាញច្បាស់ថា បើគ្មានការ​អនុញ្ញាតពីយោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បុគ្គលជនជាតិថៃ កាន់ ចមផ្លាំង មិន​អាច​ធ្វើសកម្មភាពបាននោះឡើយ។ នេះស្តែងឱ្យឃើញច្បាស់ថា យោធាថៃ អាជ្ញាធរ​ខេត្តស្រះកែវ បានរួមគ្នាជាមួយបុគ្គល កាន់ ចមផ្លាំង ធ្វើទង្វើរំលោភបំពាន​យ៉ាង​ធ្ងន់​ធ្ងរ​បំផុតលើសិទ្ធិប្រជាពលរដ្ឋខ្មែរ ដែលជាការធ្វើខុសទៅនឹងច្បាប់ស្តីពី​សិទ្ធិមនុស្ស​អន្តរ​ជាតិ។

ភូមិព្រៃចាន់ និងភូមិជោគជ័យ មានប្រជាពលរដ្ឋសរុប ៩៩០គ្រួសារ ស្មើនឹងជាង៣ពាន់​នាក់​។ ក្នុងភូមិនេះមានជនចាស់ជរា ជនមានពិការភាព អ្នកជំងឺ ស្ត្រីមានផ្ទៃពោះ ស្ត្រី​ទើប​សម្រាលកូន និងក្មេងៗផងដែរ។ ការចាក់សំឡេងរំខានលាន់ឭយ៉ាងកងរំពងរយៈ​ពេល៤យប់កន្លងទៅនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណេក ផ្លូវចិត្ត និងស្មារតីរបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង