ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅជួបសំណេះសំណាល សួរសុខទុក្ខលើកទឹកចិត្តដោយផ្តល់អំណោយកាកបាទក្រហមជូនបុគ្គលិកផ្នែកបោសសម្អាតក្រុមហ៊ុនសុិនទ្រី ក្នុងខណ្ឌច្បារអំពៅ

86

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ ជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយកាកបាទក្រហមជូនបុគ្គលិកផ្នែកបោសសម្អាតក្រុមហ៊ុនសុិនទ្រី ក្នុងខណ្ឌច្បារអំពៅ ចំនួន ១៦ នាក់ ។

នាឱកាសនោះ លោក ចេង មុនីរ៉ា បានថ្លែងអរគុណដល់បងប្អូនបុគ្គលិកផ្នែកបោសសម្អាតក្រុមហ៊ុនសុិនទ្រី ដែលបានរួមចំណែក ធ្វើអោយមូលដ្ឋានខណ្ឌច្បារអំពៅ គ្មានសំរាម បានយកចិត្ដទុកដាក់កាន់តែខ្ពស់ ក្នុងការលើកកម្ពស់អនាម័យភូមិឋាន និងអនាម័យស្អាតល្អ ដែលកិច្ចការទាំងនេះ នឹងរួមចំណែកថែរក្សាសុខភាពប្រជាពលរដ្ឋយ៉ាងល្អក្នុងមូលដ្ឋាន ។

ឆ្លៀតឱកាសនោះ លោក ចេង មុនីរ៉ា សូមផ្តាំផ្ញើ និងអំពាវនាវដោយបំផុសស្មារតីប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមកុំយកសំរាមទៅដាក់លើគំរបលូ មាត់លូ ត្រូវវេចខ្ចប់សំរាម ទុកដាក់សំរាមនៅផ្ទះរៀងៗខ្លួន ពិសេសត្រូវបញ្ចេញសំរាមតាមពេលម៉ោងកំណត់ ដើម្បីរថយន្តដឹកជញ្ជូនសំរាម ហើយក៏បានធ្វើការណែនាំដល់បុគ្គលិកក្រុមហ៊ុនសុិនទ្រី អំពីការកាយកាកសំណល់រឹង និងកាកសំណល់ផ្សេងៗ ចេញពីមាត់លូ និងអណ្តូងលូផងដែរ ដែលធ្វើអោយភូមិឋានមានបរិស្ថានល្អស្អាត។

អំណោយកាកបាទក្រហម ជូនបុគ្គលិកផ្នែកបោសសម្អាតក្រុមហ៊ុនសុិនទ្រី  ក្នុងខណ្ឌច្បារអំពៅ ដោយក្នុង១នាក់ទទួលបាន អង្ករ១បាវ. មី១កេស. ភេសជ្ជៈ ១កេស និងថវិកា ៣០ ០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង