ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារអំពាវនាវដល់បងប្អូនអាជីវករដឹកជញ្ជូន និងលក់ដីនៅស្រុកឆែប ខេត្តព្រះវិហារ
ព្រះវិហារ៖នៅថ្ងៃទី២៣តុលា២០២៥នេះលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានសូមធ្វើការអំពាវនាវដោយក្ដីគោរព និងមេត្តាដល់បងប្អូនអាជីវករទាំងអស់ដែលប្រកបរបរដឹកជញ្ជូន និងលក់ដី ៖សូមមេត្តាចូលរួមគោរពច្បាប់ និងបទប្បញ្ញត្តិស្ដីពីការដ្ឋានសំណង់ និងការដឹកជញ្ជូនឲ្យបានខ្ជាប់ខ្ជួនដើម្បីផលប្រ
យោជន៍រួម។
លោកប្រធានបានសូមឱ្យបងប្អូនសូមកុំធ្វើ៣
ចំណុចទី១ចាក់ដីលើសកម្រិតផ្លូវសាធារណៈ ដែលអាចបង្កឲ្យមានការជន់លិចដល់ផ្ទះអ្នកដទៃ ឬប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
ទី២ចាក់ដីលុបលូបង្ហូរទឹក ឬប្រឡាយសាធារណៈ ដែលជាប្រព័ន្ធរំដោះទឹក និងអាចបណ្ដាលឲ្យមានការកកស្ទះ និងជន់លិចនៅពេលមានភ្លៀងធ្លាក់។
ទី៣ដឹកជញ្ជូនទំនិញ (ដី) លើសទម្ងន់កម្រិតកំណត់ ដែលអាចធ្វើឲ្យខូចខាតផ្លូវថ្នល់ និងបង្កគ្រោះថ្នាក់ចរាចរណ៍។
លោកប្រធានបន្តថា៖ការគោរពច្បាប់របស់បងប្អូន គឺការចូលរួមកសាងសង្គមប្រកបដោយសណ្ដាប់ធ្នាប់ និងការទទួលខុសត្រូវខ្ពស់៕

