គម្រោងផ្លូវដែកដ៏ធំរបស់ប្រទេសម៉ាឡេស៊ីបានប្រកាន់ខ្ជាប់នូវគោលគំនិតអភិវឌ្ឍន៍បៃតង
ស៊ីនហួ — ផ្លូវដែកតភ្ជាប់ឆ្នេរសមុទ្រខាងកើត (The East Coast Rail Link) (ECRL) ដែលជាគម្រោងផ្លូវដែកដ៏ធំនៅក្នុងប្រទេសម៉ាឡេស៊ី ដែលកំពុងសាងសង់ដោយក្រុមហ៊ុនសំណង់ទំនាក់ទំនងចិន (the China Communications Construction Company) (CCCC) រត់ចេញពីមជ្ឈមណ្ឌលដឹកជញ្ជូនធំបំផុតរបស់ប្រទេសម៉ាឡេស៊ី គឺកំពង់ផែក្លង់ ហើយធ្វើដំណើរឆ្លងកាត់ឧបទ្វីបទៅកាន់រដ្ឋកេឡានតាន់ នៅភាគឦសានប្រទេសម៉ាឡេស៊ី។
ផ្លូវដែកតភ្ជាប់នេះត្រូវបានគេរំពឹងថានឹងបង្កើនការតភ្ជាប់ទៅទីតាំងសំខាន់ៗ និងនាំមកនូវកំណើនដែលមានតុល្យភាពកាន់តែច្រើនដល់ប្រទេសនេះ ដោយភ្ជាប់តំបន់ដែលមិនសូវមានការអភិវឌ្ឍរបស់ខ្លួននៅលើឆ្នេរសមុទ្រខាងកើតទៅកាន់ចំណុចកណ្តាលសេដ្ឋកិច្ចនៅលើឆ្នេរសមុទ្រខាងលិច នៅពេលដែលវាបានបញ្ចប់។
ចាប់តាំងពីការចាប់ផ្តើមសាងសង់ គម្រោង ECRL បានប្រកាន់ខ្ជាប់នូវគោលគំនិតនៃការអភិវឌ្ឍបៃតង។ បច្ចុប្បន្ននេះ វឌ្ឍនភាពសាងសង់គម្រោង ECRL បានលើសពី ៨០ ភាគរយ ហើយគម្រោងនេះត្រូវបានគេរំពឹងថានឹងត្រូវបានបើកជាផ្លូវការនៅឆ្នាំ ២០២៧។
ចេញផ្សាយ : ថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥
ប្រភព : ស៊ិនហួ ( News )
សម្រួលអត្ថបទដោយ : លោក. នាង រុន ( ឯករាជ្យ៧ )
