រុក្ខជាតិដុះតាមដងផ្លូវអាចជាមូលហេតុបង្ករឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុក្រុមការងារនៃមន្ទីរសាធារណការខេត្តព្រះវិហារ ចុះធ្វើសកម្មភាពកាត់ស្មៅនិងរុក្ខជាតិសងខាងផ្លូវ ចេញ
ព្រះវិហារ៖លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា៖រុក្ខជាតិតាមដងផ្លូវអាចជាមូលហេតុបង្ករឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុទើបក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចុះធ្វើសកម្មភាពសម្អាតកាត់ស្មៅនិងរុក្ខជាតិសងខាងផ្លូវ លើកំណាត់ផ្លូវខេត្តលេខ២៦៤៩ និងផ្លូវខេត្តលេខ២PVH៩ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកប្រធានបន្តថា៖នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តធ្វើសកម្មភាពការងារថែទាំប្រចាំ កាត់ស្មៅសម្អាតរុក្ខជាតិសងខាងផ្លូវ(ដោយម៉ាស៊ីនស្វ័យប្រវត្តិ) លើកំណាត់ផ្លូវខេត្តលេខ២៦៤៩ និងផ្លូវខេត្តលេខ២PVH៩ មានប្រវែងសរុប ២០គីឡូម៉ែត្រ ចាប់ពីឃុំស្រយ៉ង់ ដល់ភូមិរំចេក និងបន្តដល់រមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងភូមិសាស្រ្តស្រុកគូលែន ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកប្រធានមន្ទីរក៏បានអំពាវដល់បងប្អូនទាំងអសើដែលធ្វើដំណើរលើកកំណាត់ផ្លូវនេះសូមចូលរួមគោរពច្បាប់ស្តីពីចរាចរផ្លូវគោកទាំងអស់គ្នា ដោយមិនត្រូវបើកបរហួសល្បឿនកំណត់ បើកបរស្ថិតក្នុងស្ថានភាពស្រវឹង និងបើកបរវ៉ាជែងទាំប្រថុយប្រថាន៕
