ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ហ៊ុនម៉ានី៖ការជំរឿនមន្ត្រីរាជការស៉ីវិលនៅតាមក្រសួងស្ថាប័នជាការធ្វើបច្ចុប្បន្នភាព រចនាសម្ពន្ធ័ និងមន្ត្រីបំពេញភារកិច្ចជាក់ស្តែង

52

ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានពន្យល់ពីដំណើរការជំរឿនមន្ត្រីរាជការស៉ីវិល នៅតាមក្រសួងស្ថាប័ននីមួយៗ ដោយការជំរឿនេះសំដៅទៅលើការធ្វើបច្ចុប្បន្នភាព រចនាសម្ពន្ធ័ និងមន្ត្រីបំពេញភារកិច្ចជាក់ស្តែង។

ការរៀបចំដំណើរការធ្វើជំរឿននេះ មិនមែនជាលើកទីមួយ សម្រាប់ប្រទេសកម្ពុជានោះទេ ដោយត្រូវបានអនុវត្តលើកទីមួយនៅឆ្នាំ១៩៩៥ លើកទីពីរនៅចន្លោះឆ្នាំ១៩៩៩-២០០១ និងលើកចុងក្រោយគឺនៅឆ្នាំ២០១០។

ឯកឧត្ដមឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ចាក់នៅក្នុងយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង នៅក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកាថា ការជំរឿនមន្ត្រីនៅឆ្នាំ២០២៥នេះ គឺជាដំណើរការក្រោមការដឹកនាំ ចង្អុលបង្ហាញ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្អែកទៅលើអភិក្រមរៀបចំផ្ទះឲ្យបានរៀបរយ៕ 

អត្ថបទដែលជាប់ទាក់ទង