ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជាច្រានចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់គណបក្សភឿថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥

80

ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជា ច្រានចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់គណបក្សភឿថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន ថាបានដាក់មីនថ្មី ដែលបានបណ្តាលឱ្យកងទ័ពថៃរបួសកាលពីពេលថ្មីៗនេះ។ ចេតនាចោទប្រកាន់ណាមួយដែលគ្មានការពិត ការស៊ើបអង្កេតច្បាស់លាស់ ឬការប្រើប្រាស់បញ្ហាផ្ទះមីន ដើម្បីមួលបង្កាច់នយោបាយអាចនឹងបំផ្លាញដល់ទំនុកចិត្តរវាងគ្នានិងគ្នាធ្វើឱ្យអាប់អោនដល់កិត្តិយសរបស់រដ្ឋភាគី និងស្មារតីនៃអនុសញ្ញាអូតាវា។

គណបក្សប្រជាជនកម្ពុជា សូមផ្តន្ទាទោសយ៉ាងខ្លាំងចំពោះការបាញ់ប្រហារដោយគ្មានហេតុផល របស់កងទ័ថៃ មកលើជនស៊ីវិលខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

អត្ថបទដែលជាប់ទាក់ទង