អគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅបំផ្លាញផ្ទះប្រជាពលរដ្ឋមួយកន្លែង(ខ្មែរ-ឥស្លាម) នៅម្ដុំមាត់ទន្លេ-ក្រោយផ្សារចាម ផ្លូវ៣៦៩ សង្កាត់ព្រែកប្រា អភិបាលខណ្ឌចុះអន្តរាគមន៌
ភ្នំពេញ៖អគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅបំផ្លាញផ្ទះប្រជាពលរដ្ឋមួយកន្លែង(ខ្មែរ-ឥស្លាម) នៅម្ដុំមាត់ទន្លេ-ក្រោយផ្សារចាម ផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅវេលាម៉ោង០៧:៤៥នាទីយប់ ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។
ក្រោយកើតហេតុអាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ាណិត អភិបាលខណ្ឌច្បារអំពៅនិងលោកម៉ៅសឿត អធិការប៉ូលិសខណ្ឌច្បារអំពៅរួមជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះជួយអន្តរាគមន៍សម្រួលផ្លូវដល់រថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់ តែដោយសារតែផ្លូវចូលមានសភាពតូចពេក រថយន្តពន្លត់អគ្គិភ័យចូលមិនរួច បានត្រឹមតែតទុយោចូលទៅបាញ់ពន្លត់ប៉ុណ្ណោះ ។
តាមព័ត៌មានបឋមបានប្រាប់ឲ្យដឹងថា គិតត្រឹមម៉ោងជាង៩យប់ថ្ងៃដដែលនេះ ស្ថានការណ៍អាចគ្រប់គ្រងបានហេីយ កម្លាំងជំនាញអគ្គិភ័យ បាញ់ពន្លត់ឲ្យរលត់ទាំងស្រុងហើយដែរ ៕
