ក្រុមឧក្រិដ្ឋជនចិនចូលបាញ់រំដោះអ្នកទោសចេញពីតុលាការនៅខេត្តស្វាយរៀង, កម្លាំងសមត្ថកិច្ចកំពុងដេញតាមបង្ក្រាបក្រុមឧក្រិដ្ឋជន
ស្វាយរៀង៖នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានហេតុការណ៍ក្រុមឧក្រិដ្ឋជនទំនងជនជាតិចិន មួយក្រុមបានចូលទៅបាញ់រំដោះអ្នកទោសម្នាក់នៅតុលាការខេត្តស្វាយរៀង ដែលជាបក្ខពួករបស់ខ្លួន ពេលសមត្ថកិច្ចនាំអ្នកទោស ចូលទៅតុលាការ ដើម្បីកាត់ទោស។
នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ ក្រុមឧក្រិដ្ឋជន និងយកអ្នកទោសមកវិញ។ នេះបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច ដែលកំពុងតាមបង្ក្រាបក្រុមជនល្មើស ៕
