គណៈសង្ឃនាយកចេញសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលេីកទី៣៣នៃគណៈសង្ឃព្រះពុទ្ធសាសនារដ្ឋនៃកម្ពុជា
ភ្នំពេញ៖គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលេីកទី៣៣ នៃគណៈសង្ឃព្រះពុទ្ធសាសនា រដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ។
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ បានប្រារព្ធពិធីបើកនៅ សាលវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពី សម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ និងជាសម្តេច ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះមេគណ សហការីគណ ព្រះគ្រូអនុគណ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំ នៃក្រសួងធម្មការនិងសាសនា សរុបចំនួន ១ ២០០ អង្គ/នាក់ នាថ្ងៃចន្ទ-អង្គារ-ពុធ ១២-១៣-១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧-១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ មហាសន្និបាតពេញអង្គ ក្រោមការ ដឹកនាំនិងចាត់ចែងរបស់គណៈសង្ឃនាយក គណៈមហានិកាយ និងគណៈសង្ឃនាយក គណៈធម្មយុត្តិកនិកាយ សហការជាមួយក្រសួងធម្មការនិងសាសនា បានបើកកិច្ចប្រជុំពិភាក្សា ផ្លាស់ប្តូរមតិយោបល់ស្តីពីការអនុវត្តសង្ឃប្រកាសលើកទី៣២ និងសង្ឃប្រកាសក្នុងឆ្នាំកន្លងមក ព្រមទាំង លើកទិសដៅប្រចាំឆ្នាំសម្រាប់ការអនុវត្តបន្តក្នុងឆ្នាំខាងមុខអស់រយៈពេល៣ថ្ងៃ។
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសបានប្រារព្ធពិធីបិទនៅសាលវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស នៃគណៈសង្ឃនាយកទាំងពីរគណៈ បានសម្រេចឯកភាពដាក់ចេញនូវសង្ឃប្រកាស ដែលមានខ្លឹមសារដូចខាងក្រោម៖១-ដើម្បីចូលរួមចំណែកក្នុងការសម្រាលទុក្ខលំបាករបស់សង្គម មន្ត្រីសង្ឃគ្រប់ឋានានុក្រមនិង ព្រះសង្ឃទូទាំងប្រទេសគប្បីចែករំលែកលើកិច្ចការមនុស្សធម៌ ក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក៕
