ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

108

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖

១. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និង សហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួនកិច្ចព្រមព្រៀងនេះមានចំនួន ៣៤មាត្រា និងភ្ជាប់ដោយឧបសម្ព័ន្ធចំនួន១ ដែលមាន ១៥មាត្រា ត្រូវបាន ផ្តួចផ្តើមនិងរៀបចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិលនៃរដ្ឋសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប ចាប់ពីឆ្នាំ២០១៦។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍ រួមមាន (១) បង្ហាញពីសុច្ឆន្ទៈល្អនិងបង្កើនកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយរដ្ឋ សមាជិកអាស៊ាន និងរដ្ឋសមាជិកនៃសហភាពអឺរ៉ុបក្នុងវិស័យអាកាសចរណ៍ស៊ីវិល ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះ កម្ពុជានៅលើឆាកអន្តរជាតិ (២) ជំរុញការទាក់ទាញវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជននិងប្រជាជននៃតំបន់ទាំងពីរ (៣) ជំរុញក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ ដើម្បីរៀបចំ ផែនការហោះហើររបស់ខ្លួនលើដំណាក់ផ្លូវរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប តាមរយៈ ជើងហោះហើរដោយអនុវត្តសិទ្ធិហោះហើរទី៣ ទី៤ ទី៥ និងកិច្ចសហការជើងហោះហើរ ក្នុងការដឹកជញ្ជូន អ្នកដំណើរនិងទំនិញតាមផ្លូវអាកាសអន្តរជាតិ (៤) បង្ហាញការធានាបានសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍ កម្រិតខ្ពស់បំផុតនៅកម្ពុជាជាមួយនឹងប្រទេសជាដៃគូរបស់ខ្លួន (៥) ធានាបានតម្លាភាពក្នុងការប្រកួតប្រជែង ស្មើភាពជូនដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍មកពីតំបន់អាស៊ាននិងសហភាពអ ប្រើប្រាស់រយៈពេលខ្លី និងចំណាយតិចរវាងព្រះរាជាណាចក្រកម្ពុជាជាមួយតំបន់អាស៊ាននិង(៦) បង្កើនកិច្ចសម្រួលការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិប្រកបដោយសន្តិសុខ សភាព ផាសុកភា និងតំបន់សហភាពអឺរ៉ុប។

អត្ថបទដែលជាប់ទាក់ទង