កម្ពុជាកសាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»
ភ្នំពេញ៖កម្ពុជា កំពុងកសាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ស្រប ពេល ដែលដំណើរការបង្ក្រាបការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុង ធ្វើសកម្ម ភាព យ៉ាងសស្រាក់សស្រាំបំផុត។
យោងតាមក្រសួងយុត្តិធម៌ បានឱ្យដឹងថា បន្ទាប់ពីទទួលបានគោលការណ៍ ដឹកនាំ ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានោះ ក្រសួងយុត្តិធម៌ បាន រៀប ចំនូវសេចក្តីព្រាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» និងបានដាក់ ឆ្លង កិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេស សំដៅធានាភាព គ្រប់ ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ និងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំង ការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង យុត្តិ ធម៌ បានបើកកិច្ចប្រជុំពិភាក្សាទៅលើការកសាងច្បាប់នេះ ដោយមានការចូលរួមពីតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារ ជាតិ នៃកម្ពុជា, ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការ គណៈ រដ្ឋមន្ត្រី, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, គណៈកម្មការ ចំពោះ កិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងអង្គភាពនគរបាល យុត្តិ ធម៌ផងដែរ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពជារួមលើសេចក្តីព្រាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នេះ។
ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ច្បាប់ស្តីពី «ការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា» នេះ នឹង បង្កើតបានជាក្របខ័ណ ្ឌគតិយុត្តមួយដ៏សំខាន់ និង ច្បាស់លាស់បន្ថែមទៀត ដើម្បី លើក កម្ពស់ប្រសិទ្ធភាពនៃការបង្ការ, ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោក តាមប្រព័ន្ធ បច្ចេក វិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ ច្បាប់នេះ ក៏ត្រូវបានរៀបចំឡើង ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការ ប្រឆាំងបទ ល្មើសបច្ចេកវិទ្យា ដែលកម្ពុជាបានចុះហត្ថលេខានាពេលកន្លងមក។
តាមរយៈការបង្កើតច្បាប់នេះ ក៏ជាការបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕
