ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការខណ្ឌឫស្សីកែវ ប្រគល់ម៉ូតូមួយគ្រឿង ជូនដល់វីរះកងទ័ពជួរមុខ កំពុងឈរជើងការពារបន្ទាត់ព្រំដែននៅភូមិព្រៃចាន់

83

ភ្នំពេញ ៖ លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានសំណេះសំណាលដោយក្តីរំលែកនូវការចូលរួមសុខទុក្ខជាមួយកងទ័ព ដែលជាកងកម្លាំងជួរមុខ កំពុងឈរជើងការពារបន្ទាត់ព្រំដែន ។

ការសំណេះសំណាលនេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយលោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក៏បានឧបត្ថម្ភម៉ូតូ ០១គ្រឿង ជូនដល់លោកវរសេនីយ៍ទោ ម៉ែន ដារិទ្ធ មេបញ្ជាការរង វរសេនាតូចលេខ១៤២ ចំណុះកងពលតូចអន្តរាគមន៍លេខ១៤ សម្រាប់ប្រើប្រាស់ក្នុងអង្គភាព ដែលកំពុងឈរជើងការពារបន្ទាត់ព្រំដែននៅភូមិព្រៃចាន់៕

អត្ថបទដែលជាប់ទាក់ទង