ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចេញអនុក្រឹត្យតែងតាំងប្រធានមន្ទីរធនធានទឹកចំនួន៤រាជធានី-ខេត្តជំនួសអ្នកចាស់ដែលចូលនិវត្តន៍និងផ្ទេរភារកិច្ចថ្មី

65

ភ្នំពេញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងប្រធានថ្មី នៃមន្ទីរធនធានទឹក និងឧតុនិយម ចំនួន៤រាជធានី-ខេត្ត ជំនួសប្រធានចាស់ដែលត្រូវបានចូលនិវត្តន៍ និងផ្ទេរភារកិច្ចថ្មី។

ក្នុងអនុក្រឹត្យទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឲ្យដឹងថា មន្ដ្រីរាជការដែលត្រូវបានតែងតាំងជាប្រធានមន្ទីរធនធានទឹក រួមមាន៖

ទី១៖ លោក ឡាយ សុទ្ធី ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ជំនួសលោក យឹម ប៊ុនរ៉ុម ដែលចូលនិវត្តន៍
ទី២៖ លោក ជា អនុជិត ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ជំនួសលោក ម៉ៅ ប៊ុនធឿន ដែលចូលនិវត្តន៍
ទី៣៖ លោក ខៃ សុជា ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ជំនួសលោក ឡុង ផលគុណ ដែលត្រូវផ្ទេរភារកិច្ចថ្មី
ទី៤៖ លោក ណុប ទូច ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ជំនួសលោក គឹម សាវុធ ដែលចូលនិវត្តន៍៕

អត្ថបទដែលជាប់ទាក់ទង