មន្ទីរសាធារណការ ខេត្តព្រះវិហារ ជួសជុលផ្លូវខេត្តលេខ 2PVH5 ដើម្បីបង្កើនសុវត្ថិភាពនិងងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ព្រះវិហារ៖នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦
ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពជួសជុលផ្លូវខេត្តលេខ 2PVH5 ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត។ការងារនេះមានគោលដៅបង្កើនល្បឿន និងសុវត្ថិភាពដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។
លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា៖ក្រុមការងារបានអនុវត្តការស្រោចសៀលកៅស៊ូ កន្លែងជួសជុលស្រទាប់គ្រឹះ សំបុកមាន់ ស្នាមប្រេះស្រុត នៅលើកំណាត់ផ្លូវខេត្តលេខ 2PVH5 ត្រង់ចន្លោះគីឡូម៉ែត្រ គម ០៤+០០០ ដល់ គម ១៦+០០០។ លោកប្រធានបន្តថា៖ការជួសជុលនេះជាផ្នែកមួយនៃផែនការថែទាំផ្លូវជាប្រចាំ ដើម្បីធានាថាផ្លូវនៅតែមានគុណភាពល្អ និងអាចប្រើប្រាស់បានយូរអង្វែង៕
