ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ ជំរុញការជួសជុលផ្លូវខេត្តលេខ ២៦២៥ ដើម្បីលើកកម្ពស់សុវត្ថិភាពធ្វើដំណើរ និងសេដ្ឋកិច្ចមូលដ្ឋាន

75

ព្រះវិហារ៖នៅថ្ងៃអាទិត្យ ១៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តយុទ្ធនាការជួសជុល និងថែទាំផ្លូវខេត្តលេខ ២៦២៥ យ៉ាងសកម្ម ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត។

លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់ថា៖កិច្ចប្រតិបត្តិការនេះ ផ្តោតសំខាន់លើការជួសជុលស្រទាប់គ្រឹះ ការប៉ះប៉ូវសំបុកមាន់ និងការស្រោចសៀលកៅស៊ូការពារជម្រាបទឹក នៅចន្លោះគីឡូម៉ែត្រលេខ ០៩+៤០០ ដល់ ១៦+៦០០។ លោកប្រធានបន្តថា៖ការងារថែទាំជាប្រចាំនេះ មិនត្រឹមតែធ្វើឡើងដើម្បីពង្រឹងគុណភាពសំណង់ផ្លូវឱ្យរឹងមាំ និងប្រើប្រាស់បានយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកិច្ចខិតខំប្រឹងប្រែងក្នុងការ៖បង្កើនសុវត្ថិភាព៖ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយស្ថានភាពផ្លូវខូច។

សម្រួលការធ្វើដំណើរ៖ ជួយឱ្យការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋកាន់តែរហ័ស និងចំណេញពេលវេលា។លើកសោភ័ណភាព និងសណ្តាប់ធ្នាប់៖ លើកកម្ពស់មុខមាត់ខេត្ត និងសក្តានុពលសេដ្ឋកិច្ចក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង