ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនហើយជនដៃដល់កាប់សម្លាប់បងស្រីនិងក្មួយប្រុសនៅស្រុកត្រាំកក់ខេត្តតាកែវ ដោយកងកម្លាំងអាវុធហត្ថខេត្ត

74

តាកែវ៖នៅព្រឹកថ្ងៃទី១៩ ខែខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងអាវុធហត្ថ បានស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន ជនដៃដល់បានហើយ ក្រោយកាប់សម្លាប់បងស្រី និងក្មួយប្រុស នៅស្រុកត្រាំកក់។ 

របាយការណ៍របស់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា នៅវេលាម៉ោង៣:៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ត្រង់ចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ) កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន  វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ាង សុបិន អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ដែលជាជនដៃដល់ ក្នុងករណីឃាតកម្ម ដោយយកពូថៅកាប់ជនរងគ្រោះស្លាប់ចំនួនពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ កាលពីវេលាម៉ោង២០:០៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ 

ក្រោយចាប់ខ្លួន កម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ស្លាកលេខ តាកែវ 1Q-៦៥៤៨, ទូរសព្ទដៃចំនួន៣គ្រឿង និងប្រាក់ចំនួន៥.៤០០រៀល។ 

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

អត្ថបទដែលជាប់ទាក់ទង