ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សស្លាប់ចំនួន៤នាក់រងរបួសធ្ងន់ស្រាល ២១នាក់ក្នុងនោះប្រជាពលរដ្ឋចំនួន១៧នាក់ និងមន្រ្តីអគ្គិភ័យរបួស៤នាក់ដោយអគ្គិភ័យគីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ៣ល្វែងនៅខណ្ឌឫស្សីកែវ 

88

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន ៣ល្វែង ត្រូវបានឆាបឆេះ និងបណ្ដាលឲ្យប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ចំនួន៤នាក់ បានស្លាប់ នៅក្នុងកន្លែងកើតហេតុ និងប្រជាពលរដ្ឋ ចំនួន១៧នាក់រងរបួសធ្ងន់ស្រាល និងបណ្ដាលឲ្យមន្ត្រីនគរបាល នៃការិយាល័យបង្ការពន្លត់អគ្គិភ័យរងរបួសចំនួន៤នាក់ផងត្រូវបានមន្ត្រីនគរបាលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការនេះបានកើតឡើង នាវេលាម៉ោង១០និង៣០យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចតាមបណ្ដោយផ្លូវលេខ៧៧៧ ក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯកព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ករណីអគ្គិភ័យនេះ បានឆាបឆេះនៅផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅមូលដ្ឋានសង្កាត់ប្ញស្សីកែវ ដែលបណ្ដាលឲ្យប្រជាពលរដ្ឋរស់នៅក្នុងផ្ទះកើតហេតុ ស្លាប់ចំនួន ៤នាក់ ដែលមានមនុស្សចាស់ប្រុសស្រីពីរនាក់ និងក្មេងស្រីពីរនាក់ ហើយកម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះប្រជាពលរដ្ឋបាន ចំនួន១៧នាក់បន្ថែមទៀត ដែលក្នុងនោះគឺរបួសធ្ងន់ម្នាក់ និង ១៦នាក់ រងរបួសស្រាល។ 

លោកនាយការិយាល័យបង្ការ និងពន្លត់ អគ្គិភ័យបានបញ្ជាក់បន្ថែមផងដែរ ក្នុងហេតុការណ៍ជួយសង្គ្រោះករណីអគ្គិភ័យនេះកម្លាំងសមត្ថកិច្ច នៃការិយាល័យបង្ការពន្លត់ អគ្គីភ័យបានរងរបួស ចំនួន៤នាក់ផងដែរ។

ជំនាញបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះដោយសារតែភ្លើងបានឆាបឆេះខ្លាំងពេក កម្លាំងសមត្ថកិច្ចបានចេញរថយន្តគ្រប់គោលដៅ ដើម្បីជួយអន្តរាគមន៍។ ប៉ុន្តែទោះជាយ៉ាងណា នៅតែជួយមិនបានទាន់ពេលវេលា បានបណ្ដាលឲ្យមានមនុស្សស្លាប់ នៅក្នុងហេតុការណ៍នេះ។

ក្នុងប្រតិបត្តិការសង្គ្រោះនៅក្នុងករណីអគ្គីភ័យ ដែលឆាបឆេះផ្ទះជាពលរដ្ឋ ចំនួន៣ល្វែងនេះ កម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គីភ័យអស់ជាច្រើនគ្រឿងទើបពន្លត់ភ្លើងរលត់ជាស្ថាពរ។ ចំពោះមូលហេតុសមត្ថកិច្ច និងធ្វើការស្រាវជ្រាវបន្ថែមនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង