ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានីភ្នំពេញ មណ្ឌលអប់រំកែប្រែទី១ និងមណ្ឌលអប់រំកែប្រែទី២

85

ភ្នំពេញ៖សេចក្តីជូនដំណឹងស្តីពីការផ្តល់ពាក្យ និងទទួលពាក្យប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានីភ្នំពេញ មណ្ឌលអប់រំកែប្រែទី១ និងមណ្ឌលអប់រំកែប្រែទី២

យោង៖ -សេចក្តីជូនដំណឹងលេខ ៥១៤ សជណ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការប្រឡង ប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានីភ្នំពេញ

-សេចក្តីជូនដំណឹងលេខ ៥១៥ សជណ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការប្រឡង ប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី១

-សេចក្តីជូនដំណឹងលេខ ៥១៦ សជណ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការប្រឡង ប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី២។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន សិស្ស និស្សិត ជ្រាបថា ការផ្តល់ពាក្យ និងទទួលពាក្យ បេក្ខជនសម្រាប់ប្រឡងប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៦ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានី ភ្នំពេញ មណ្ឌលអប់រំកែប្រែទី១ និងមណ្ឌលអប់រំកែប្រែទី២ នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖

ផ្តល់ពាក្យនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ទទួលពាក្យនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី៩ ខែមីនា ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦

វេលាម៉ោង ១៧:០០ នាទី ជាកាលបរិច្ឆេទចុងក្រោយ។

ទីកន្លែងផ្តល់ពាក្យ និងទទួលពាក្យ ស្ថិតនៅសាលប្រជុំធំជាន់ទី២ អគារ “ខ” សាលារាជធានីភ្នំពេញ

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖លោកស្រី ឈុន បូរ៉ាវី,លោក ព្រំ បញ្ញា,លោក គឹម ច័ន្ទអឿន

នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស

នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស

០១២ ៣២៥ ៣០៤,០៨៦ ២១១ ១១២៕

អត្ថបទដែលជាប់ទាក់ទង