ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

“រូបគំនូរសិល្បៈដើម្បីសន្តិភាព” ទី២ នឹងលេចចេញជារូបរាងនៅក្នុងរាជធានីភ្នំពេញឆាប់ៗខាងមុននេះ

87

ភ្នំពេញ: នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា និង រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងអ្នកផ្ដួចដើម បានរៀបចំពិធីក្រុងពាលី បើកការគូសផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព” ដើម្បីបង្ហាញទៅសល់សាធារណជនជាតិនិងអន្តរជាតិ ពីស្លាកស្នាមនៃការខ្ទេចខ្ទាំ ភាពសោកសៅ និង ការឈឺចាប់ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ ជាពិសេសក៏ចង់បញ្ជាក់ថា សង្គ្រាមមិនមែនជាជម្រើស របស់កម្ពុជានោះ ឡើយ។

នៅក្នុង ពិធីក្រុងពាលី បើកការគូសផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព”ឈ្មោះកម្មវិធី៖ «ទ្រនាប់ពណ៌» ដែលប្រព្រឹត្តទៅ នៅសួនច្បារ មុខវត្តបុទុមបវតីរាជធានីភ្នំពេញ ឯកឧត្ដម សុខ សប្បាយណា សមាជិកគណៈអចិន្រ្តៃយ៍ នៃគណកម្មាធិការកណ្ដាល ស ស យ ក តំណាងដ៏ខ្ពង់ខ្ពស់ឯគឧត្ដមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក៏មានការចូលរួមពីឯកឧត្ដមសុខពេញវុធ អភិបាលរងតំណាងឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកតាន់ គឹមសួរ។

ឯកឧត្ដម សុខ សប្បាយណា បានមានប្រសាសន៍ថា  “រូបគំនូរសិល្បៈដើម្បីសន្តិភាព» ដែលមានគោលបំណងសំខាន់ៗ

«រូបគំនូរសិល្បៈដើម្បីសន្តិភាព» គឺជាការបង្ហាញនូវស្លាកស្នាម ការខ្ទេចខ្ទាំ ភាពសោកសៅ និងការ ឈឺចាប់ដែលបានកើតមានឡើង។ នេះជាអ្វីដែលកម្ពុជាមិនបានជ្រើសរើស និងគ្មានជម្រើស ព្រោះ កម្ពុជាស្គាល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព យើងប្រឆាំងដាច់ខាតនៃការឈ្លានពាន គាំទ្រការដោះ ស្រាយដោយសន្តិវិធី និងអំពាវនាវឱ្យគោរពច្បាប់អន្តរជាតិ ។ 

ឯកឧត្ដមបន្តថា We stand strong together as a nation ជាកម្លាំងរួបរួមសាមគ្គីដែលមិនអាចបំបែកបំបាក់បានការរំលឹកនូវមេរៀនប្រវត្តិសាស្ត្រ៖ បង្ហាញតាមរយៈផ្ទាំងគំនូរនូវស្លាកស្នាមនៃការខ្ទេចខ្ទាំ ភាពសោកសៅ និង ការឈឺចាប់ដែលកម្ពុជាធ្លាប់បានឆ្លងកាត់។ នេះជាការបញ្ជាក់ថា សង្គ្រាមមិនមែនជាជម្រើស របស់កម្ពុជានោះ ឡើយ។

ឯកឧត្ដមបានគូសបញ្ជាក់ថា ការផ្ដល់តម្លៃលើសន្តិភាព កម្ពុជាជាប្រទេសដែលស្គាល់ច្បាស់ពីតម្លៃនៃសន្តិភាព ព្រោះយើងធ្លាប់

បាត់បង់វា។ ការបង្ហាញស្នាដៃសិល្បៈទាំងនេះគឺជាសារដាស់តឿនឱ្យរួមគ្នាថែរក្សាសន្តិភាពដែលរកបានមកដោយលំបាក។

បន្ថែមពិលើនេះកម្ពុជា ក៏បានបញ្ជាក់ជំហរទៅអន្តរជាតិពីឆន្ទៈដ៏មោមុតរបស់កម្ពុជាក្នុងការប្រឆាំងដាច់ខាត រាល់ការឈ្លានពានលើអធិបតេយ្យភាពជាតិ, គាំទ្រការដោះស្រាយវិវាទ ដោយសន្តិវិធី និងការចរចា និងអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិ ដើម្បីស្ថិរភាពពិភពលោក។

ឯកឧត្ដមក៏បានថ្លែងនូវការអរគុណដល់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលបានផ្តល់នូវគោលការណ៍ អនុញ្ញាត គាំទ្រ និងសហការរៀបចំនូវកម្មវិធីនេះឡើង។

ឯកឧត្ដមបញ្ជាក់ម្តងទៀតថា៖ គំនិតផ្តួចផ្តើមនេះ មិនមានការញុះញង់បង្កឲ្យការស្អប់ខ្ពើមនោះទេ តែនេះគឺជាការឆ្លើយតប ដោយភាសាសិល្បៈ។

តាមរយៈស្នាដៃសិល្បៈរួមនេះ យើងមានបំណងទាក់ទាញអំពីការយកចិត្តទុកដាក់ ទៅលើស្ថានភាពដែលមិនអាចមើលរំលង បាន៖សិស្សានុសិស្ស មិនអាចទៅសាលារៀនបានទៀត ព្រោះសាលារៀនត្រូវបានខូចខាត បំផ្លាញ ឬគ្មានសុវត្ថិភាពមនុស្សកើតមានជំងឺផ្លូវចិត្ត បានស្លាប់ក្នុងបរិបទនៃការផ្លាស់ទីលំនៅ

ទីកន្លែងសាសនា ត្រូវបានវាយប្រហារ បង្ហាញពីការមិនគោរពចំពោះ ព្រះពុទ្ធសាសនា សាសនាឥស្លាម សាសនាហិណ្ឌូ និងគ្រីស្ទសាសនា

បេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌពិភពលោក ត្រូវបានខូចខាត ផ្ទុយនឹងអនុសញ្ញាអន្តរជាតិ

ជីវិតមនុស្ស ត្រូវបានរំលោភបំពាន ជនស៊ីវិលគ្មានកំហុស បានបាត់បង់ជីវិតទ្រព្យសម្បត្តិជនស៊ីវិល ត្រូវបានលួច ឬបំផ្លាញផ្ទះ និងទីជម្រក ត្រូវបានបំផ្លាញ និងហ៊ុមព័ទ្ធ បណ្តាលឲ្យមនុស្សជាង ១០០,០០០ នាក់ ត្រូវភៀសខ្លួន និងមិនអាចត្រឡប់ ទៅផ្ទះវិញបាន (សំឡេងស្ងប់ ប៉ុន្តែម៉ឺងម៉ាត់)

យើងខ្ញុំសូមបញ្ជាក់ម្តងទៀតថា៖ គំនិតផ្តួចផ្តើមនេះ មិនមានការញុះញង់បង្កឲ្យការស្អប់ខ្ពើមនោះទេ តែនេះគឺជាការឆ្លើយតប ដោយភាសាសិល្បៈ។ សិល្បៈដើម្បីសន្តិភាព ២ នេះ គឺជាការអំពាវនាវដោយសន្តិភាព ដើម្បីដង្ហើយហៅរកយុត្តិធម៌ ការ ទទួលខុសត្រូវ និងការគោរពច្បាប់អន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង