ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆេះផ្ទះលេខ ១៦៥, ១៦៧ ផ្លូវលេខ១៦១ ភូមិ៩ សង្កាត់អូរឬស្សីទី២ អភិបាលខណ្ឌ៧មករាដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យទាន់ពេល

77

ភ្នំពេញ៖ក្រោយមានគ្រោះអគ្គីភ័យកើតឡើងនាយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២០:២០នាទី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងគណៈបញ្ជការឯកភាពរដ្ឋបាលខណ្ឌ៧មករា សហការជាមួយក្រុមអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញនិងក្រុមរថយន្តពន្លត់អគ្គីភ័យក្រសួងមហាផ្ទៃនិងរថយន្តពន្លត់អគ្គីភ័យទីក្រុងអូឡាំព្យា បានចុះអន្តរាគមន៍ជួយពន្លត់បានភ្លាមៗករណីអគ្គីភ័យឆេះផ្ទះលេខ ១៦៥, ១៦៧ ផ្លូវលេខ១៦១ ភូមិ៩ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករាដោយបានគ្រប់គ្រងទាន់ពេលវេលា ពុំមានការឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ និងបានរលត់ទៅវិញ(១០០%) នៅវេលាម៉ោង ២១:០០នាទី។
សមត្ថកិច្ចឱ្យដឹងថា៖ក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ ពុំបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងរបួសនោះទេ ប៉ុន្តែបានបណ្តាលឲ្យមានការខូចខាតសម្ភារៈមួយចំនួន ។

អត្ថបទដែលជាប់ទាក់ទង