ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ និងអាជ្ញាធរស្រុកជាំក្សាន្តធ្វើពិធីក្រុងពាលីជួសជុលផ្លូវក្រាលក្រួសក្រហម១ខ្សែប្រវែងជាង១៨គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

82

ព្រះវិហារ៖នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងមន្ត្រីក្រោមឱវាទ ដោយមានការចូលរួមពីអាជ្ញាធរស្រុកជាំក្សាន្ត និងប្រជាពលរដ្ឋ បានរៀបចំពិធីក្រុងពាលី សុំអ្នកតាម្ចាស់ទឹក ម្ចាស់ដី ដើម្បីជួសជុលផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែងជាង១៨គីឡូម៉ែត្រ ពីចំណុចគោកចន្លុង ក្នុងភូមិវាលធំ ទៅភូមិឃើទាលគង ឃុំជាំក្សាន្ត ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅមក៕

អត្ថបទដែលជាប់ទាក់ទង