អភិបាលខណ្ឌឫស្សីកែវ ជួបលើកទឹកចិត្តដល់យុជន កាន់ ម៉េងហុង បានប្រថុយជីវិត ឡើងតាមជញ្ជាំងផ្ទះយ៉ាងខ្ពស់ ចូលរួមជួយសង្គ្រោះមនុស្សក្នុងគ្រោះអគ្គិភ័យ
ភ្នំពេញ៖នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយយវជនកាន់ ម៉េងហុង មានមុខរបរជាកីឡាករប្រដាល់ហើយដែលបានប្រថុយជីវិត ឡើងតាមជញ្ជាំងផ្ទះយ៉ាងខ្ពស់ ចូលរួមជួយសង្គ្រោះមនុស្សក្នុងគ្រោះអគ្គិភ័យ និងបានឧបត្ថម្ភថវិកាមួយចំនួនដើម្បីជាការលើកទឹកចិត្ត។
ក្នុងនាមរដ្ឋបាលខណ្ឌឫស្សីកែវ លោកជិន ប៊ុនធឿនអភិបាលខណ្ឌបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តជួយគ្នាក្នុងគ្រាលំបាក ដែលប្អូនប្រុស ម៉េងហុង បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កងអន្តរាគមន៍សង្គ្រោះ និងពន្លត់អគ្គិភ័យរាជធានី ក្នុងបេសកកម្ម ជួយសង្គ្រោះដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យឆេះផ្ទះ៣ល្វែងក្នុងខណ្ឌប្ញស្សីកែវបណ្ដាលឱ្យមានមនុស្សស្លាប់ដល់ទៅ៤នាក់កាលពីយប់ថ្ងៃទី១៩ ម្សិលមិញ ដោយមិនបានគិតដល់អាយុជីវិតរបស់ខ្លួន ដែលនេះបានសរបញ្ជាក់អោយឃើញទឹកចិត្តក្នុងនាមជាជនជាតិខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ៕
