ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាកាសយានដ្ឋានទីក្រុងមូស្គូរឹតបន្តឹងជើងហោះហើរក្រោយមានការវាយប្រហារដោយដ្រូន

57

ក្រុងមូស្គូ៖និយតករអាកាសចរណ៍ Rosaviatsia បានប្រកាសនៅថ្ងៃអាទិត្យទី២២កុម្ភៈនេះថា អាកាសយានដ្ឋានចំនួន ៤ នៅទីក្រុងមូស្គូ បានរឹតបន្តឹងជើងហោះហើរជាបណ្តោះអាសន្នដោយសារហេតុផលសន្តិសុខ ស្របពេលដែលមានការវាយប្រហារដោយដ្រូនមកលើរដ្ឋធានីរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារព័ត៌មាន Interfax ដោយដកស្រង់សម្តីអភិបាលក្រុងមូស្គូ លោក ស៊ែហ្គេ សូប៊ីយ៉ានីន (Sergei Sobyanin) បានរាយការណ៍ថា ដ្រូនយ៉ាងហោចណាស់ ៧គ្រឿងត្រូវបានបាញ់ទម្លាក់ខណៈកំពុងធ្វើដំណើរឆ្ពោះមកកាន់ទីក្រុងមូស្គូ៕

អត្ថបទដែលជាប់ទាក់ទង