ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាបន្ដបណ្ដេញជនបរទេសចំនួន១,៥០១នាក់ចេញពីប្រទេសក្រោយប្រព្រឹត្តអំពើល្មើសច្បាប់

58

ភ្នំពេញ៖នៅចុងខែកុម្ភៈ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម អនុសាសន៍ របស់ឯកឧត្ដមអភិសន្តិ បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោ ប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី បន្តធ្វើ ការ បណ្តេញ ជន បរទេស សរុបចំនួន ១,៥០១នាក់ (ស្រី១៦២នាក់)។

ជនបរទេសដែលត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយបង្ក្រាបបានបន្ទាប់ពីប្រព្រឹត្តអំពើល្មើសច្បាប់នោះ មាន២០សញ្ជាតិ រួមមាន ចិន ហ្គាណា ស៊ីរី យ៉ូហ្គង់ដា ចិនតៃវ៉ាន់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ឥណ្ឌា ប៉ាគីស្ថាន កេនយ៉ា ហ្វីលីពីន បង់ក្លាដេស សិង្ហបូរី វៀតណាម ជប៉ុន នីហ្សេរីយ៉ា កាមេរូន នេប៉ាល់ និងកូរ៉េ៕

អត្ថបទដែលជាប់ទាក់ទង