ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគារសារមន្ទីរតេជោសន្តិភាព មានរាងគ្រាប់មីនតោននោះត្រូវបានជប៉ុនប្រគល់ជូនអង្គភាព CMAC ហើយក្រោយបញ្ចប់ការសាងសង់

50

ភ្នំពេញ៖សារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីបញ្ចប់ការសាងសង់ និងផ្ទេរ-ប្រគល់អគារសន្ដិភាព ដែលមានទំហំ៥២ គុណ៥២ម៉ែត្រ ២ជាន់ មានកម្ពស់១៧ម៉ែត្រ ព្រមទាំងមានប្លង់បានខឿនអគារទំហំ ១០៨ម៉ែត្រ គុណ ១០៨ម៉ែត្រ ដែលមានក្រឡាផ្ទៃសរុបចំនួន ៤ ០១២ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីសារមន្ទីរតេជោសន្តិភាព ទាំងមូលសរុបប្រមាណ១៤ ៨ហិកតា។

សំណង់អគារនេះ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈ JICA ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់អង្គភាព CMAC។ 

អគារសន្ដិភាពនេះ សាងសងដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltd ដែលបានចាប់ផ្តើម កាលពីដើមឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់ និងប្រារព្ធពិធីផ្ទេរ-ប្រគល់សំណង់នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ។

ទន្ទឹមនឹងនេះ ពិធីផ្ទេរប្រគល់ និងប្រកាសដាក់ឱ្យប្រើប្រាស់ជំនួយនេះជាផ្លូវការ នឹងប្រព្រឹត្តិទៅនាពេលខាងមុខ នៅពេលវេលាសមស្របដែលការរៀបចំខ្លឹមសារ រូបភាព និងការតាក់តែងខាងក្នុងអគារបានបញ្ចប់។ 

សូមបញ្ជាក់ថា សារមន្ទីរតេជោសន្តិភាព នេះ ត្រូវបានកសាងឡើង ដើម្បីថែរក្សាមរតកប្រវត្តិសាស្ត្រក្នុងស្មារតីរំលឹកចងចាំនូវទុក្ខសោកនាដកម្មនៃសង្គ្រាមនៅព្រះរាជាណាចក្រ កម្ពុជា និងផ្សព្វផ្សាយវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិ។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឯកភាពប្រសិទ្ធនាមសារមន្ទីរនេះ ថា «សារមន្ទីរតេជោសន្តិភាព»

ឯកឧត្ដម ហេង រតនា អគ្គនាយក CMAC សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងដ៏មានតម្លៃ សម្រាប់ការសាងសង់អគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាមនេះឡើង។ 

ឯកឧត្ដមក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹនាំ មន្រ្តី JICA ក៏ដូចជាក្រុមហ៊ុន consultants ”The consortium of Oriental Consultants Global Co. Ltd and the Japan  International Cooperation System” និងក្រុមហ៊ុនសំណង់ SATO KOGYO គ្រប់ឋាននុក្រម ដែលតែងតែជួយសម្របសម្រួលយ៉ាងសកម្ម និងមានប្រសិទ្ធភាព ធានាថាសំណង់ទាំងអស់ប្រកបដោយគុណភាពខ្ពស់ និងបានធ្វើឲ្យការអនុវត្តគម្រោងនេះដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង