ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ម៉ប់ សារិន  ៖ស្ត្រីនៅពេលមានបញ្ហាភ្នែក អាចទៅទទួលសេវា ព្យាបាលភ្នែកបានភ្លាមៗ នៅថ្នាក់ក្រោមជាតិ

42

ភ្នំពេញ៖កម្មវិធីសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពី «ការថែទាំសុខភាពភ្នែក»អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី៤ មីនា ឆ្នាំ១៦ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន  ប្រធានក្រុមប្រឹក្សារាជធានីនិងឯកឧត្ដមពេញ ធារម្យ អភិបាលរង តំណាង ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

 លោកជំទាវ កែវ រ័ត្នតារា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ ស្ត្រីនិងក្មេងស្រី មានឱកាសបានសិក្សាច្រើន ជាមួយគ្នានោះសិស្សស្រីនៅតាមសាលារៀន ក៏ជាសិស្សរើនពូកែផងដែរ។ ស្រ្តីអាចបំពេញការងារ រកប្រាក់ចំណូលបានយ៉ាងច្រើន ដើម្បីចិញ្ចឹមគ្រួសារ។ស្រ្តីជាសសៃឈាមនិងជាឆ្អឹងខ្នងរនស់សង្គមជាតិ។ រាជរដ្ឋាភិបាលបានគាំទ្រយ៉ាងពេញទំហឹងចំពោះស្ត្រីក្នុងការងារជាថ្នាក់ដឹកនាំ។

   លោកជំទាវកែវ រ័ត្នតារា បានបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងសិក្ខាសាលាខាងលើនេះ ការថែរក្សាសុខភាពភ្នែក ជារឿងសំខាន់ ស្របពេលដែលយើងកំពុងរស់នៅក្នុងសម័យបច្ចេកវិទ្យា(ឌីជីថល)។

  ឯកឧត្ដម ពេញ ធារម្យ អភិបាលរងរាជធានីបានលើកឡើងថា៖ សិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពី «ការថែទាំសុខភាពភ្នែក»អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ជាប្រធានបទ បង្ហាញថា ការចូលរួមរបស់ស្ត្រី គឺមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ មានសន្តិភាព គឺមានអ្វីគ្រប់យ៉ាង។ ក្រោមម្លប់សន្តិភាព ឋានៈរបស់ស្ត្រីត្រូវបានលើកកំពស់។ 

  ឯកឧត្ដមពេញ ធារម្យ ក៏បានសូមឱ្យអាជ្ញាធរនិងប្រជាពលរដ្ឋទាំងអស់ ត្រូវមានភាពចាំបាច់ គាំទ្រ លើកកំពស់និងផ្តល់ភាពអង់អាចដល់ស្ត្រី ឱ្យបានចូលរួមយ៉ាងពេញលេញ ក្នុងសង្គមជាតិ ហើយការរៀបចំសិក្ខាសាលាខាងលើនេះនឹងទទួលបានភាពជោគជ័យ។

  ជាមួយគ្នានោះដែរឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សាបានមានប្រសាសន៍ថា៖ សិក្ខាសាលាខាងលើ គឺបានរំលេចចេញ ដោយមិនអាចខ្វះបានពីសន្តិភាពនិងសន្តិសុខរបស់ស្ត្រី។សន្តិភាព មានមែនកើតឡើងដោយឯកឯងនោះទេ គឺជាសមិទ្ធផលដែល រកបានមកដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជា អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។សន្តិភាពនេះហើយបានធ្វើឱ្យយើងមានឱកាសធ្វើអ្វីៗគ្រប់យ៉ាងរហូតមកដល់សព្វថ្ងៃនេះ។

  ឯកឧត្ដមម៉ប់ សារិន បន្តថា៖ សិក្ខាសាលានេះ គឺពាក់ព័ន្ធនិងសុខភាពភ្នែក ដោយផ្តោតទៅលើស្ត្រី សង្ឃឹមថា ស្ត្រីនៅពេលមានបញ្ហាភ្នែក អាចទៅទទួលសេវា ព្យាបាលភ្នែកបានភ្លាមៗ នៅថ្នាក់ក្រោមជាតិ។ បន្ថែមពីនេះ ឯកឧត្ដម ម៉ប់ សារិនក៏បានជម្រុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ជួយទប់ស្កាត់ឱ្យបាននូវអំពើហឹង្សាក្នុងគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង