ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងាររាជធានីសហាការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យចុះត្រួតពិនិត្យការរស់នៅប្រមូលផ្ដុំនិងបទល្មើស Online Scams នៅភូមិត្រពាំងជ្រៃ

41

ភ្នំពេញ៖ក្រុមការងាររាជធានីសហាការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះត្រួតពិនិត្យការរស់នៅ ប្រមូលផ្ដុំ និង បទល្មើស Online Scams នាថ្ងៃទី៨ ខែមីនា ២០២៦ ស្ថិតក្នុងបុរីជីបម៉ុង ផ្លូវ ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ដឹកនាំដោយឯកឧត្ដន សុខពេញវុធ អភិបាលរង លោក លី ប៊ុនឃាង ស្នងការរង លោក លី សាតសាយ មេបញ្ជាការង និងលោក សក់ចន្ទ័កញ្ញារិទ្ឋ អភបាលខណ្ឌពោធិសែនជ័យ។

ក្រុមការងារ បានចុះត្រួតពិនិត្យ ក្នុងបុរីជីបម៉ុង បានចំនួន ១៣៥ខ្នងផ្ទះ ក្នុងនោះក្រុមការងាររកឃើញ ជនបទេស ស្នាក់នៅ ៧ខ្នងផ្ទះ មនុស្ស ២៩នាក់ ស្រី ៦នាក់ មាន១ខ្នងផ្ទះ មានជនបរទេស ស្នាក់ខុសច្បាប់ ចំនួន ៧នាក់ (ប្រុស៦ ស្រី១) មាន៣សញ្ជាតិ ជនជាតិចិន ៥នាក់ ជនជាតិឡាវ ១នាក់ និងជនជាតិ មីយ៉ាន់ម៉ា ១នាក់ ។

ជនបទេសទាំង៧នាក់ មាន២នាក់លួចឆ្លងដែនខុសច្បាប់ ចូលមកកម្ពូជា តាមប្រទេសឡាវ (ជនជាតិចិន)។ ជនបរទេស២នាក់ ទើបមកពី ខេត្តព្រះសុីហនុ។ ជនបរទេស ៣នាក់ មកពីកោះពេជ្រ ខណ្ឌចំការមន។

ក្រុមការងារបានដកហូតសម្ភារៈ មានដូចជាទូរសព្ទចំនួន ១៥គ្រឿង កំព្យូទ័រ ១គ្រឿង និង រថយន្តពណ៌ខ្មៅ ១គ្រឿង។

ជនបរទេសដែលស្នាក់នៅខុសច្បាប់ និងវត្ថុតាង មួយចំនួន ហើយ ត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង