ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យកឧត្តមសេនីយ៍ត្រីសឿមសារិទ្ធ ស្នងការរងនគរបាលខេត្តបាត់ដំបងមកធ្វើស្នងការខេត្តបន្ទាយមានជ័យហើយឧត្តមសេនីយ៍ទោសិទ្ធិឡោះត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌

21

ភ្នំពេញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង និងផ្លាស់ប្ដូរស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ជំនួសលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ។ នេះបើតាមអនុក្រឹត្យដែលទទួលបាននៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

ក្នុងអនុក្រឹត្យនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ មុនត្រូវបានតែងតាំងជាស្នងការ លោកមានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

សម្រាប់ពិធីប្រកាសចូលកាន់តំណែង បើតាមការគ្រោងទុក នឹងធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ខាងមុខ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង