សម្តេចមហាបវរធិបតី៖បង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសហ្គ្រេន បូកគោ
ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្គ្រេន បូកគោ។
ត្រូវបានបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្គ្រេន បូកគោ ដែលមានទីតាំងស្ថិតនៅភូមិព្រែកទាល់ និងភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានសមាសភាពដូចខាងក្រោម៖
១- តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជាប្រធាន
២- តំណាងក្រសួងពាណិជ្ជកម្មសមាជិក
៣- តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសមាជិក
៤- តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
សមាជិក
៥- តំណាងសាលាខេត្តព្រះសីហនុសមាជិក។
សមាជិកទាំងអស់នៃរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ត្រូវអញ្ជើញចូលរួមប្រជុំតាមការអញ្ជើញ របស់ប្រធាន។
