ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានពន្ធនាគារ«គុក»ខេត្តស្ទឹងត្រែងនិងមន្រ្តី៣នាក់ទៀតត្រូវបានផ្អាកការងារនិងមុខងារជាបណ្តោះអាសន្ន

18

ភ្នំពេញ៖ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង លោក លីម វាសនា និងមន្រ្តី៣នាក់ទៀត ត្រូវបានឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ និងមុខងារជាបណ្តោះអាសន្ន។ នេះបើតាមលិខិតសម្រេចរបស់អភិសន្តិបណ្ឌិត ស សុខា ដែលទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

ការសម្រេចផ្អាកតួនាទីជាបណ្តោះអាសន្ន ចំពោះប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងមន្ត្រី ៣នាក់ខាងលើនេះ ក្រោយមានការចែកចាយលើបណ្តាញព័ត៌មានថា នៅក្នុងពន្ធនាគារ បានអនុញ្ញាតឱ្យអ្នកជាប់ឃុំឃាំងអាចប្រើប្រាស់ទូរស័ព្ទ ជាថ្នូរនឹងប្រាក់ខ្ទង់ពាន់ដុល្លារ។

គួររម្លឹកថា លោក លីម វាសនា ធ្លាប់ត្រូវបានឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចផ្អាកការងារជាបណ្តោះអាសន្នម្តងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង