ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតកម្មបាញ់សម្លាប់ម្ចាស់ឃ្លាំងអង្ករម្នាក់ និងមនុស្ស២នាក់ទៀត នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

20

ត្បូងឃ្មុំនៅព្រឹក១៦ ខែមីនា ឆ្នាំ២០២៦នេះ មានករណីឃាតកម្មមួយបានកើតឡើង បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះម្នាក់ជាម្ចាស់ឃ្លាំងអង្ករ។

ហេតុការណ៍នេះបានកើតឡើងនៅទីតាំងផ្ទះវីឡារបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប៉ុន្ដែទោះជាយ៉ាងណា មូលហេតុដែលនាំឲ្យមានករណីឃាតកម្មនេះកើតឡើង គេមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង